ក្នុងបុព្វហេតុការពារ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ មន្ត្រីឧទ្យានុរក្សទាំងអស់របស់ក្រសួង បរិស្ថានបានប្តេជ្ញាតស៊ូ លះបង់មិនថាយប់ មិនថាថ្ងៃ មិនថាភ្លៀងក្តៅរងារធ្វើយ៉ាងណាឱ្យសម្បត្តិធនធាន ធម្មជាតិដែលកម្ពុជាមាននៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
ក្នុងរូបភាពដែលលោកអ្នក កំពុងឃើញនេះ គឺជាសកម្មភាពដ៏អង់អាចក្លាហានរបស់មន្ត្រីឧទ្យានុរក្សស្ត្រីនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន បានចុះបំពេញការងារយ៉ាងស្វិតស្វាញបំផុតជាមួយមន្ត្រីឧទ្យានុរក្សផ្សេងទៀតដោយដើរកាត់វាល កាត់ព្រៃព្រឹក្សា ជ្រលងដងអូរដើម្បីល្បាត និង ការពារតំបន់ការពារធម្មជាតិនានាក្នុងខេត្តប៉ៃលិន។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្ស!
ប្រភពហ្វេសប៊ុក៖ ក្រសួងបរិស្ថាន
Facebook Comments
Loading...