ជនជាប់ចោទឈ្មោះConrad Pritchardអាយុ២២ឆ្នាំត្រូវបានតុលាការទីក្រុងម៉ាន់ឆេស្ទរ័ផ្តន្ទាទោសឲ្យ ជាប់ពន្ធនាគាររយៈពេល៣២ខែដែលសវនាការនេះធ្វើឡើងកាលពីថ្ងៃទី៣០មករា ពីបទចាប់រំលោភកុ មារីអាយុ៤ឆ្នាំ។ ដំបូងឡើយគេឃើញយុវជនPritchard ផឹកស៊ីយ៉ាងជោគជាំជាមួយគូកន៣នាក់ទៀតនៅក្នុងក្លឹបកំសាន្តSalford ដែលក្រោយពីស្រវឹងហើយក៏ចេញដំណើរទៅផ្ទះរៀងៗខ្លួន។
ប៉ុន្តែបុរសប្រមឹក នេះនៅបន្តផឹកក្បែរផ្ទះរបស់ខ្លួនទៀតរហូតទៀបភ្លឺ។មួយសន្ទុះក្រោយមក ម្តាយកុមារីរងគ្រោះដែលរស់ នៅក្បែរគ្នានឹងផ្ទះជនល្មើសបាន លឺសម្លេងកូនស្រែកយុះយ៉ាងខ្លាំងក៏ចុះទៅមើល។គាត់ភ្ញាក់ក្រញាង នៅពេលដែលឃើញកូនស្រីរបស់គាត់ត្រូវបុរសនេះចាប់សម្រាតខោអាវអស់ហើយ ធ្វើសកម្មភាពរំលោភយ៉ាងវីរវក់។ បុរសនេះបាន់រត់ទៅពួននៅក្រោមគ្រែក្នុងផ្ទះរបស់ខ្លួន។
នៅពេលដែលប៉ូលីសចាប់ខ្លួនគាតបានសារភាពថា គាត់ពិតជាបានរំលោភស្រីម្នាក់មែនព្រោះស្រវឹងខ្លាំងពេក ប៉ុន្តែមិននឹកស្មានថាស្រីដែលគាត់រំលោភនោះជាកុមារីសោះ ស្មានតែស្រីអាយុ១៨ឆ្នាំហើយព្រោះយប់ងងឹតមើលអត់ច្បាស់៕