កូរ៉េខាងជើងលុបចោលព្រឹត្តិការណ៍វប្បធម៌ រួមគ្នាជាមួយកូរ៉េខាងត្បូងដោយសារតែខឹងពួកកាសែត

0
2840

មេដឹកនាំកូរ៉េខាងជើងបានសម្រេចចិត្តលុបចោលការបង្កើតនិងសម្តែងរួមគ្នានៅក្នុងព្រឹត្តិការវប្បធម៌ជាមួយកូរ៉េខាងត្បូងដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ។លោករដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានហៅការសម្រេចចិត្តរបស់កូរ៉េខាងជើងនាពេលនេះ ថាជាការគួរឲ្យសោកស្តាយមែនទែន។

image

កូរ៉េខាងជើងបានហៅការសម្រេចចិត្តរបស់ខ្លួននាពេលនេះ គឺដោយសារតែប្រពន្ធ័ព៍ត៌មានកូរ៉េខាងត្បូងបាន ធ្វើការផ្សព្វផ្សាយព៍ត៌មានបង្ខូចបង្កាច់និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់របបដឹកនាំទីក្រុងព្យុងយ៉ាង។ កន្លងមកនេះប្រទេសទាំង២បានឯកភាពគ្នាបង្កើតក្រុមកីឡាការិនីIce Hockeyរួមគ្នាដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងពីយុងឆាងដែលគ្រោងប្រកួតនៅថ្ងៃទី៩ខែកុម្ភៈខាងមុខនេះ។

ប្រទេសទាំង២ក៏បានឯកភាពឲ្យកីឡាករនៃប្រទេសទាំង២ដើររួមគ្នានៅក្នុងពិធីប្រារព្ធបើកពិធីប្រកួតដោយកាន់ទង់ជាតិ បង្រួបបង្រួមឧបទ្វីបកូរ៉េជាមួយគ្នាទៀតផង៕

Facebook Comments
Loading...