ភ្នំពេញ: ចាប់ពីថ្ងៃទី៤កុម្ភៈទៅលើសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកវេលាថ្ងៃត្រង់រាល់ថ្ងៃអាទិត្យរបស់CNC នឹងមានការប្រកួតដណ្ដើមពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកដែលមានអ្នកប្រដាល់ ថៃ-ឡាវ ចូលរួម ។
ក្នុងសន្នសីទកាសែត CTN-MY TV និង CNCនោះបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់កម្ពុជាចំនួន៤រូប ថៃ ២រូប និង ឡាវ ២រូបហើយប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ ។
អ្នកប្រដាល់កម្ពុជាទាំង៤រូបនោះមានឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១០១ដងឈ្នះ៨៩ដង ចាញ់១៨ដងស្មើពិន្ទុ៤ដងផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន៤៣ដង ។
ឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦១ដង ចាញ់១៩ដងស្មើពិន្ទុ២ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២៦ដង ។
ពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធ សេរិវង្ស ដែលមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦១ដង ចាញ់២៣ដងស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ ដង ។
មាស សុជាតិក្លិបឃ្លាំងមឿងកីឡាដែលមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៥ដង ចាញ់១១ដងស្មើពិន្ទុ ១ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២១ដង ។
ចំពោះអ្នកប្រដាល់ថៃទាំង២រូបវិញនោះមានNeuntrakan Koe Kamonwat ដែលមានប្រវត្តិប្រកួតចំនួន ១១០ដង ឈ្នះ៩០ដង ចាញ់១៥ដងស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។
Rongnakpha Sor Samroung Gym មានប្រវត្តិប្រកួតចំនួនដែលមានប្រវត្តិប្រកួតចំនួន១៣៣ដង ឈ្នះ១០២ដង ចាញ់២៦ដងស្មើពិន្ទុដង វាយគូប្រកួតឲ្យសន្លប់១៦ដង ។
អ្នកប្រដាល់ឡាវមានChanchai Sit Sot Thor Nakrong ដែលមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៦១ដង ចាញ់២៧ដងស្មើពិន្តុ៣ដង ។អ្នកប្រដាល់ឡាវមួយរូបទៀតនោះគឺ Phanchai RongreanKraktheamviya ដែលមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៥ដង ចាញ់១២ដងស្មើពិន្ទុ៣ដង និងវាកគូប្រកួតឲ្យសន្លប់បានចំនួន១២ដង ។
សម្រាប់ជ័យលាភីលេខ១មានរង្វាន់ចំនួន២៤លានរៀលតែបើកីឡាកររូបនោះមានដីហើយចង់បានផ្ទះនោះគេអាចទទួលយកផ្ទះបានដោយក្រុមហ៊ុនសាងសង់ជូនក្នុងតម្លៃសមើ២៨លានរៀល ។ លេខរង្វាន់១២លានរៀលឬអាចថ្នូរយលផ្ទះតម្លៃ១៦លានរៀល លេខ៣បាន៨លានរៀល និង ចំណាត់ថ្នាក់លេខ៤បាន៦លានរៀល ។