តាមសារព៍ត៌មានDaily Mailបានផ្សាយឲ្យដឹងថា ថ្មីៗនេះមានប្តីប្រពន្ធជនជាតិប្រេស៊ីលមួយគូ ត្រូវបាន ឃាតករមួយក្រុម សម្លាប់នៅក្នុងផ្ទះរបស់គាត់បន្ទាប់ពីបានធ្វើទារុណកម្មយ៉ាងឆ្អែតឆ្អល់រួចហើយនោះ។
អ្នកស្រីCristinaអាយុ៤៤ឆ្នាំត្រូវបានគេរាយការណ៍ថា ត្រូវបានពពួកឃាតករចាប់រំលោភនៅនឹងមុខប្តីរបស់គាត់លោកJuvenal អាយុ៥៧ឆ្នាំបន្ទាប់ពីអ្នកទាំងពីរត្រូវបានឃាតករវាយគម្រាមយកប្រាក់ហើយនោះ។ កាន់តែសាហាវជាងនេះទៅទៀតនោះគឺ ក្រោយពេលធ្វើទារុណកម្មហើយពួកវាបានសម្លាប់គាត់ទាំងពីនាក់ ហើយចៀរយកសាច់របស់គាត់ទៅធ្វើជាចំណីអាហាររបស់ពួកគេទៀតផង។ សាកសពអ្នកទាំងពីរត្រូវឃាតករជីកកប់នៅខាងក្រោយផ្ទះជនរងគ្រោះ នៅឯតំបន់Camacari ភាគខាងជើងប្រទេសប្រេស៊ីល ដោយប៉ូលីសបាអះអាងថា ស្បូន និងមួយចំណែកនៃសេរីរាង្គជនរងគ្រោះត្រូវបាឃាតករយកទៅស៊ីបាត់ហើយ។
ជនសង្ស័យ២នាក់ត្រូវបានប៉ូលីសចាប់ ខ្លួនដែលក្នុងនោះម្នាក់មានអាយុ២៥ឆ្នាំនិងម្នាក់ទៀតអាយុ២៩ឆ្នាំ ព្រមទាំងក្មេងជំទង់៣នាក់ទៀតមាន អាយុពី១៣ឆ្នាំ ១៤ឆ្នាំនិង១៦ឆ្នាំ។ ប៉ូលីសបានអះអាង គ្រឿងក្នុងរបស់ស្ត្រីរងគ្រោះបានបាត់អស់ជាច្រើ នបំណែក ។យើងកំពុងតែធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ថា មុនពេលត្រូវសម្លាប់តើជនរងគ្រោះ ធ្លាប់មានទំនាស់ឬក៏មានបញ្ហាអ្វីជាមួយជនល្មើសឬអត់៕