គួរឲ្យញាក់សាច់…នៅស្ទឹងត្រែងត្រីប៉ាស៊ីអ៊ីមួយក្បាលថ្លៃជាង២០០ដូល្លារ

0
8808

ពិតជាមិនគួរឲ្យជឿទេថាត្រីប៉ាស៊ីអ៊ីមួយក្បាលនៅឯខេត្តស្ទឹងត្រែងថ្លៃប្រមាណ២០០ដុល្លារ អាមេរិក។សព្វថ្ងៃនេះគេពិបាកនឹងនេសាទបានត្រីប្រភេទនេះណាស់ព្រោះវាខ្សត់ខ្លាំងពេក។

នៅក្នុទីផ្សារខេត្តស្ទឹងត្រែងត្រីប៉ាស៊ីអ៊ីមួយគីឡូក្រាមថ្លៃ១៥០ដុល្លារទៅហើយ ហើយពិបាក ក្នុងការកទិញទៀតផងព្រោះវាមិនសូវមាន។ ប្រភេទត្រីនេះកាន់តែខ្សត់ណាស់ទៅហើយ ហើយអាចឈានទៅដាច់ពូជនៅពេលខាងមុខដ៏ខ្លីនេះទៀតផង។ ដោយសារត្រីប្រភេទនេះ កាន់តែមានចំនួនតិចទៅៗ ធ្វើឲ្យការនេសាទក៏លំបាកនឹងទទួលផលណាស់ ហេតុនេះទោះដោយមធ្យោបាយណាក៏ដោយ រាប់ទាំងការនេសាទខុសច្បាប់ផងប្រជានេ សាទត្រូវតែហ៊ានធ្វើហើយ។ជាមួយគ្នានេះបញ្ហារបបទឹកទន្លេមេគង្គ ក៏ជះឥទ្ធិពលមួយចំ ណែកធំដល់ការវិនាសហិនហោចត្រីប្រភេទនេះដែរ នោះគឺការកសាងទំនប់វារីអគ្គិសនីនៅ ផ្នែកខាងលើ។

បានអ្នកខ្លះលើកជាយោបល់ថា ដើម្បីដោះស្រាយបញ្ហានេះ ផ្នែកជំនាញគួរ តែធ្វើការស្រាវជ្រាវដើម្បីបង្កាត់ពូជត្រីប្រភេទនេះយកមកចិញ្ចឹមផ្គត់ផ្គង់ជីវភាពប្រជាជន វិញ ព្រោះថាបើពឹងទៅលើត្រីប៉ាស៊ីអ៊ីធម្មជាតិ ទៀតនោះគឺចប់ហើយ៕

030317na2b

Facebook Comments
Loading...