រកឃើញសត្វស្លាបចំនួន៤០ប្រភេទ ៣៣១៤ក្បាលនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

0
11874

(មន្ទីរបរិស្ថានខេត្តតាកែវ), មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តតាកែវ បានសហការណ៍ជាមួយកម្លាំងចម្រុះ និងអ្នកជំនាញនៃអង្គការសត្វព្រៃBirdLife បានចុះសិក្សាពីសត្វស្លាបនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅដោយបានរកឃើញសត្វចំនួន៤០ប្រភេទដែលមានចំនួន៣៣១៤ក្បាល។

teakeo

សត្វទាំងនោះរួមមានពពិចខ្មៅចុងខ្នងស កុកក្រោងតូច-មធ្យម ចាបដង្កូវចិញ្ចើមស និងអន្ទេបខ្មៅជាដើម។ ការចុះជំរឿននេះ គឺដើម្បីសិក្សាពីប្រភេទសត្វស្លាបព្រៃនៅប៉ែកអាស៊ី។ 

សូមរំលឹកថារដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅដែលមានផ្ទៃដីទំហំ៨.៣០៥ ហិកតាដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពលដែលសម្បូរទៅដោយសត្វស្លាបព្រៃ។

មូលហេតុដែលរដ្ឋាភិបាលដាក់តំបន់នេះទៅជាតំបន់ការពារទេសភាព គឺដើម្បីធានាថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុះ និងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ក៏ដូចជាលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាននិងសេវាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕

 

ប្រភព៖ ក្រសួងបរិស្ថាន

 

Facebook Comments
Loading...