អូដ្ឋ៧ក្បាលមិនត្រូវបានអនុញ្ញាតឲ្យចូលប្រកួតប្រឡងសម្រស់ដោយសារម្ចាស់វាមានកំហុស

0
41003

ពិធីប្រកួតប្រឡងសម្រស់សត្វអូដ្ឋដែលគេហៅជាផ្លូវការណ៍ថាៈ Annual King Abdulaziz Camel Festivalនឹងត្រូវប្រារព្ធជារៀងរាល់ឆ្នាំនៅក្បែរទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីត។

image

ពិធីបុណ្យដ៏ធំអស្ចារ្យនេះត្រូវប្រព្រឹត្តិទៅក្នុងរយៈពេល២៨ថ្ងៃជារៀងរាល់ឆ្នាំ ដោយមានការប្រកួតប្រជែងសម្រស់សត្វ អូដ្ឋដែលមានតម្លៃដល់ទៅរាប់លានដូល្លារ។ ប៉ុន្តែក្នុងឆ្នាំនេះមានសត្វអូដ្ឋចំនួន១២ក្បាលមិនអនុញ្ញាតឲ្យចូលប្រឡងដូចឆ្នាំមុនៗទេ ដោយសារម្ចាស់វាបានប្រើប្រាស់សារជាតិBotox ដែលគេហាមឃាត់។

នៅក្នុងការប្រកួតនេះមានបម្រាមមួយចំនួនដូចជាៈ ការប្រើថ្នាំញៀនលាបទៅលើមាត់អូដ្ឋ ការកោរពុកមាត់អូ ដ្ឋ ការលាបថ្នាំទោះនៅត្រង់កន្លែងណាក៏ដោយនៅលើស្បែកអូដ្ឋ ឬក៏ការធ្វើឲ្យមានការប្រែប្រួលទម្រង់ណាមួយក៏ដោយនៅលើដងខ្លួនសត្វអូដ្ឋ។

អ្នករៀបចំកម្មវិធីនេះបានប្រកាសថា៖ សត្វអូដ្ឋគឺជានិមិត្តរូបនៃ ប្រទេសអារ៉ាប៊ីសាអូឌីតរបស់យើង។នៅក្នុងការប្រកួតម្តងៗគេត្រូវចំណាយអស់៥៧លានដូល្លារអាមេរិកជារៀងរាល់ឆ្នាំ៕

image

image

image

Facebook Comments
Loading...