អតីតមន្រ្តីជាន់ខ្ពស់បក្សកុំមុយនីសវៀតណាមត្រូវកាត់ទោសឲ្យជាប់ទោស១៣ឆ្នាំ

0
14679

អតីតសមាជិកគោលនយោបាយនៃគណកម្មាធិការមជ្ឍិមបក្សកុំមុយនីសវៀតណាមលោក Dinh La Thang ត្រូវបានតុលាររកឃើញថា មានទោសពីបទគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវធ្វើអោយបាត់បង់ប្រេងរបស់រដ្ឋក្នុងក្រុមហ៊ុន Petro Vietnam ហើយត្រូវកាត់ទោសអោយជាប់ទោស១៣ឆ្នាំ ការកាត់ទោសនេះ គឺជាផ្នែកមួយបង្ហាញអំពីការបង្ក្រាបអំពើពុករលួយនៅក្នុងវិស័យថាមពល ណិងធនាគារ។ នាយកប្រតិបត្តិម្នាក់នេះមកពីក្រុមហ៊ុនជាមួយគ្នានេះ លោក Trinh Xuan Thanh ត្រូវបានកាត់ទោសឲ្យជាប់គុកមួយជីវិត។

image

អ្នកឆ្លើយឆ្លងពត៍មាន BBC បានមើលឃើញថា ករណីកាតទោសនេះក្រៅពីបង្ហាញអោយឃើញការបង្ក្រាបអំពើពុករលួយ វាក៏បង្ហាញថានេះជាការកំចាត់ចេញនូវមន្រ្តីមួយជំនាន់ដែលស្និទ្ធជាមួយអតីតនយករដ្ឋមន្រ្តីវៀតណាម លោកង្វៀន តាន់យុង ដែលបក្សបានដកចេញពីតំណែងទៅហើយនោះ។

កាលពីថ្ងៃច័ន្ទម្សិលមិញមានអតីតមន្រ្តីជាន់ខ្ពស់វៀតណាម២២រូប ត្រូវបានតុលាការធ្វើការកាត់ទោសនៅក្នុងប្រទេសវៀតណាម។

image

Facebook Comments
Loading...