ក្រុមកសិករគំរូផលិតបន្លែសុវត្ថិភាពស្រុកត្បូងឃ្មុំនិងស្រុកអូរាំឪ អញ្ចើញទស្សនៈកិច្ចសិក្សាដកស្រងបច្ចេកទេស ពីក្រុមកសិករគំរូនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

0
52090

ក្រុមកសិករគំរូផលិតបន្លែសុវត្ថិភាពចំនួន២ស្រុក គឺស្រុកត្បូងឃ្មុំនិងស្រុកអូរាំឪ អញ្ចើញទស្សនៈកិច្ចសិ ក្សាដកស្រង់បទពិសោធន៍ពីទីផ្សារបន្លែ និងការអនុវត្តបច្ចេកទេសថ្មី ពីក្រុមកសិករគំរូផលិតបន្លែសុវត្ថិភាពនៃគម្រោងជំរុញផលិតកម្មស្បៀង នៅភូមិត្រពាំងទន្សោង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ។ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញនិងនេសាទខេត្តត្បូងឃ្មុំ និងលោក សុខ មករា អភិបាលរងស្រុកពញាក្រែក ព្រមទាំងមន្ត្រីសម្របសម្រួលគម្រោងយ៉ាងច្រើនកុះករ។

WhatsApp Image 2018-01-19 at 5.13.53 PM

តាមការបញ្ជាក់ពីលោក យូ តាំងហី អនុប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានឲ្យដឹងថា៖ទស្សនៈកិច្ចសិក្សានេះ ក្នុងគោលបំណងដើម្បីដកស្រងបទពិសោធន៍ ពីបច្ចេកទេសអំពីការដាំដុះបន្លែសុវត្ថិភាព(GAP) ហើយដើម្បីធ្វើការផ្សព្វផ្សាយក្នុងការរកទីផ្សា ដើម្បីជំរុញផលិតផលបន្លែសុវត្ថិភាពទៅកាន់ទីផ្សាក្នុងស្រុក និងនាំចេញលក់ទៅលើកទីផ្សាខាងក្រៅ ដើម្បីកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។

កសិករឈ្មោះលោក ឃួង គេង ដែលកំពុងដាំត្រសក់ចំណារលើផ្ទៃដី២៥អារ បានបង្ហាញពីសេចក្តីសប្បាយរីករាយនិងថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលដែលបានឧបត្ថម្ភធនធាន ដល់កសិករដែលអនុវត្តគម្រោង បានជាដើមទុនក្នុងដំណើរការចាប់ផ្តើមដាំបន្លែ ព្រមទាំងបានផ្តល់បច្ចេកទេសនិងជួយដោះស្រាយបញ្ហាទីផ្សារ។ គាត់បន្តទៀតថា គាត់ពេញចិត្តនឹងអនុវត្តបច្ចេកទេសថ្មីនេះ(ប្រើកៅស៊ូគ្របរងនិងទុយោតំណក់ទឹក) ដែលធ្វើឲ្យគាត់ទទួលនូវផលប្រយោជន៍៖- កាត់បន្ថយស្មៅធ្វើឲ្យយើងមិនចំណាយកម្លាំងពលកម្ម -សន្សំសំចៃទឹករក្សាសំ ណើមដីបានល្អ-ជួយបណ្តេញសត្វល្អិតចង្រៃ -ចំណេញពេលវេលាអាចឲ្យគាត់ពង្រីកផ្ទៃដីដាំដុះកាន់តែធំឬប្រកបមុខរបរផ្សេងបានផងដែរ ។

នាឱកាសនោះដែរលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា៖ គម្រោងជំរុញផលិតកម្មស្បៀង ក្រោមហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ទាល់ដែលបានគាំទ្រថវិការជាង២០លានដុល្លាទៅលើកគម្រោងនេះ។ ម្យ៉ាងទៀត គម្រោងជំរុញផលិតកម្មស្បៀងនេះ បានអនុវត្តទៅលើខេត្តចំនួន១១ នៅទូទាំងប្រទេសកម្ពុជារួមមាន៖ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង តាកែវ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពងធំ ក្នុងនោះដែលអនុវត្តទៅលើ២ផ្នែកដូចជា៖ ផ្នែកបន្លែសុវត្ថិភាព(GAP) និងផ្នែកសូ្រវ ដោយអនុវត្តទៅលើស្រូវក្រអូប (ស្រូវចំណីនិងពូជស្រូវ)។ ដោយឡែកខេត្តត្បូងឃ្មុំ បានអនុវត្តទៅ៣ស្រុក១ក្រុងរួមមាន៖ ស្រុកពញាក្រែក ត្បូងឃ្មុំ អូរាំងឪ និងក្រុងសួង ដែលមានកសិករផលិតបន្លែមានចំនួន១០ក្រុម ស្មើនឹង១៤៣គ្រួសារ និងដំណាំស្រូវមានចំនួន២សហគមន៍ គឺសហគមន៍កសិកម្មនាងទាវ និងសហគមន៍កសិកម្មនេសាទសាមគ្គីវត្តឃ្មង់ ។

លោក ហេង ពិសិដ្ឋ និងលោក សុខ មករា បានផ្ដាំផ្ញើដល់កសិករគំរូទាំងអស់ ត្រូវអនុវត្តការដាំបន្លែចម្រុះឲ្យបានយ៉ាងហោចបាន៣ប្រភេទដំណាំ ហើយត្រូវកាត់បន្ថយការប្រើប្រាស់ជីគីមីនិងថ្នាំពុលគីមី មកផលិតជីនិងថ្នាំពុលផ្សំតាមបែបធម្មជាតិឲ្យបានច្រើន ដើម្បីពង្រឹងដល់ក្រុមផលិត និងការដាំដុះតាមផែនការតម្រូវការទីផ្សារ លក់កសិផលជាក្រុម ជាពិសេសលក់តាមរយៈកិច្ចសន្យា នឹងធ្វើចំណាត់ថ្នាក់កសិផល មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ ហើយនាំគ្នាអនុវត្តឲ្យបានទាំងអស់គ្នា នូវបច្ចេកទេសគ្របរងនិងតំណក់ទឹក ដើម្បីកាត់បន្ថយថ្លៃដើមផលិតធ្វើអោយគ្រួសារមានជីវភាពធូរធាជាងមុនផងដែរ ៕

WhatsApp Image 2018-01-19 at 5.13.49 PM

WhatsApp Image 2018-01-19 at 5.13.50 PM

WhatsApp Image 2018-01-19 at 5.13.51 PM

WhatsApp Image 2018-01-19 at 5.13.52 PM(1)

WhatsApp Image 2018-01-19 at 5.13.52 PM

Facebook Comments
Loading...