ទើបរកឃើញគុហាមួយនៅក្រោមទឹកដែលវែងជាងគេនៅប្រទេសមិកស៊ិក

0
134242

តាមDaily Mailចេញផ្សាយនៅថ្ងៃទី១៨ខែមករាបានឲ្យដឹងថា គេទើបរកឃើញរូងគុហានៅក្រោមទឹកដ៏ធំមានប្រវែងវែ ងជាងគេបំផុតនៅឆ្នេរភាគខាងកើតនៃប្រទេសមិកស៊ិកនៅក្នុងឧបទ្វីបYucatan។

ពីដំបូងឡើយគេសន្និដ្ឋានថានៅទីនេះមានរូងគុហាដល់ទៅ២ដាច់ពីគ្នា ហើយមិនមានចំណុចជួបគ្នាទេ។ ប៉ុន្តែ ក្រោយមកក្រុមអ្នកស្រាវជ្រាវ និងក្រុមអ្នកមុជទឹក រួំទាំងអ្នកវិទ្យាសាស្ត្រផងបានធ្វើការស្រាវជ្រាវនៅក្នុង តំបន់នោះទើបដឹងថា វាជារូងគុហាតែមួយប៉ុណ្ណោះ ប៉ុន្តែមានភាពធំទូលាយយ៉ាងខ្លាំង។ ការរកឃើញរូង គុហា នេះអាចធ្វើឲ្យអ្នកវីទ្យាសាស្ត្រមានពន្លឺកាន់តែច្បាស់ឡើងក្នុងការស្រាវជ្រាវស្វែងរកអារ្យធម៌នៃជនជាតិMayaដែលធ្លាប់បានរស់នៅក្នុងតំបន់នេះតាំងពីរាប់រយលានឆ្នាំមកហើយនោះ។

ខាងក្រោមជារូបភាពខ្លះៗនៃរូងគុហាដ៏អស្ចារ្យនេះដែលសារព៍ត៌មានអនឡាញKNVសូមយកមកផ្សាយជូនដូចខាង ក្រោមនេះ ៖

image

image

image

image

image

image

image

image

Facebook Comments
Loading...