តាមប្រភពព៍ត៌មានបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានប្រារព្ធបើកមហាសន្និបាតតំណាងទូទាំង ប្រទេសពីថ្ងៃ១៩ដល់ថ្ងៃ២១មករាឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែនប្រធានគណបក្ស និងសម្តេចចក្រីហេង សំរិនប្រធានគណបក្សដោយមានសមាជិកចូលរួមប្រមាណជិត២០០០នាក់។
មហាសនិ្នបាតនេះនឹងធ្វើការពិភាក្សាទៅលើសេចក្តីព្រាងកម្មវិធីនយោបាយការពារនិងកសាង មាតុភូមិឆ្នាំ២០១៨-២០២៣ របាយការណ៍ស្តីពីការបូកសារុបសភាពការណ៍និងលទ្ធផលការងារឆ្នាំ២០១៧និងទិសដៅការងារឆ្នាំ២០១៨ ព្រមទាំងមានការបោះឆ្នោតបំពេញបន្ថែមសមាជិកគណកម្មាធិការកណ្តាលមួយចំនួនទៀតផង។
មហាសន្និបាតនេះនឹងដាក់ចេញកម្មវិធីមួយដែលសុក្រឹត្យបំផុតសម្រាប់ចូល រួមការបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខដើម្បីបង្ហាញឲ្យម្ចាស់ឆ្នោតមានសង្ឃឹមសម្រាប់អនាគត ហើយសម្រេចចិត្តគាំទ្រគណបក្ស។ មហាសន្និបាតនេះក៏នឹងលើកយកបញ្ហាជាច្រើនដែលត្រូវធ្វើនៅឆ្នាំ២០១៨ខាងមុខមកពិភក្សាគ្នាផងដែរពិសេសការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភានាខែកុម្ភៈនិងការបោះឆ្នោតជ្រើសតាំងតំនាងរាស្ត្រនាខែកក្កដានេះ៕