ស្ពានទំនើបឆ្លងកាត់ភ្នំនៅប្រទេសកូឡំប៊ីបានបាក់សម្លាប់មនុស្ស៩នាក់

0
2317

ស្ពានទំនើបមួយខ្សែដែលកំពុងស្ថិតនៅក្នុងដំណាក់កាលកសាងនៅឡើយនោះបានបាក់ចុះក្រោមបណ្តាលឲ្យមានកម្មករ៩នាក់បានស្លាប់ហើយ៦នាក់ផ្សេងទៀតរងរបួស។ស្ពាននេះត្រូវបានកសាងឡើងនៅ ក្នុងទីក្រុងChirajara ដែលជាផ្នែកមួយនៃផ្លូវហាយវ៉េយភ្ជាប់ទៅរដ្ឋធានីបូហ្គោតានៃប្រទេសកូឡំប៊ី។

image

បើតាមរូបភាពគេឃើញបំណែកស្ពានបាក់ប្រវែងប្រមាណ៤៥០ម៉ែត្រធ្លាក់ទៅក្នុងបាតជ្រោះ។លោករដ្ឋ មន្ត្រីក្រសួងដឹកជញ្ជូន German Cardona បានហៅព្រឹត្តិការណ៍នេះថាជា សោកនាដ្យកម្មមួយ ហើយករណីនេះយើងនឹងបើកការស៊ើបអង្កេតហើយ។

កម្មករដែលរបួសម្នាក់បាននិយាយថា ហេតការណ៍បាក់ស្ពាននេះវាបានកើតឡើងតែក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះដោយមិនបានឲ្យហេតុជាមុនបន្តិចណា សោះឡើយ។វាជាភព្វ័សំណាងហើយដែលហេតុការណ៍នេះបានកើតឡើងក្នុងពេលដែលមានកម្មករនៅលើនោះតិចតួចប៉ុណ្ណោះ តែក៏មានមួយចំនួនធំដែរត្រូវបានសង្គ្រោះដោយឧបករណ៍សុវត្ថិភាព ក្នុងពេលដែលវាបាក់៕

image

image

image

Facebook Comments
Loading...