ប្រទេសម៉ាឡេស៊ីមានផែនការបង្កើតតុលាការពិសេសមួយ ដើម្បីពិនិត្យដោះស្រាយករណីរត់ពន្ធមនុស្ស ដែលមានចំនួនកាន់តែច្រើនឡើង ហើយដែលផែនការនេះបានទទួលការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានជាច្រើនដែលមានការព្រួយបារម្ភថាវាកំពុងតែមានកំណើនឡើងខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ។
ប្រទេសម៉ាឡេស៊ីបានទទួលយ៉ាងគំហុកនូវកម្មករក្នុងស្រុកដែលជាជនបរទេស ហើយក៏មានចំណាកស្រុកមកពីប្រទេសឥណ្ឌូណេស៊ី បង់ក្លាដេស និងនេប៉ាល់ផងដែរដែលមកស្វែងរកកាងារធ្វើនៅក្នុងប្រទេសនេះ។
យោងទៅតាមរបាយការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា មានកម្មករចំណាកស្រុកចំនួន២លាន នាក់កំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែក្រុមសិទ្ធិមនុស្សនិយាយថាចំនួនពិតប្រាកដមានច្រើនជាងនេះ។ ភាគច្រើនអ្នកទាំងនេះគឺជាជនរងគ្រោះដោយសារអំពើជួញដូរមនុស្សរបស់ក្រុមឧក្រឹដ្ឋជនដែលមានការចាត់តាំងត្រឹមត្រូវ៕
Facebook Comments
Loading...