កសិករស្រុកអូរាំងឪ ដាំរំដេងច្រើនជាងគេក្នុងខេត្តត្បូងឃ្មុំ

0
16347

ត្បូងឃ្មុំ៖ កសិករសប្បាយចិត្ត ក្នុងការប្រមូលផលរំដែង ថ្វីត្បិតតែរំដេងមានតម្លៃចុះថោកជាងឆ្នាំទៅក៏ដោយ ទីផ្សាររំដេង មិនពិបាកលក់ទេ ពោលគឺមានម៉ូយក្នុងស្រុកឈរចាំទទួលទិញ យកទៅលក់នៅទីក្រុងភ្នំពេញ និងអាចលក់ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងស្រុក ខេត្ត ទូទាំងប្រទេសផងដែរ ។ ឆ្នាំនេះកសិករនាំគ្នាដាំច្រើនជាងឆ្នាំទៅមិញ ព្រោះរំដេងជារុក្ខជាតិងាយដាំ ផលរបស់វាអាចជួយទ្រទ្រង់ជីវភាពកសិករឲ្យបានប្រសើរឡើងជាលំដាប់ ។

WhatsApp Image 2018-01-15 at 3.15.21 PM

លោក ស្រេង ញ៉ អាយុ៦៦ឆ្នាំ រស់នៅភូមិក្បាលទឹក ស្រុកអូរាំងឪ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីភ្ជួររាស់ដីស្អាតហើយ យើងដាំ ទុកចន្លោះកន្លះម៉ែត្រពីគុម្ព ទីគុម្ព ដោយដាក់ជីលាមកគោទ្រាប់បាត ដាំក្នុង១គុម្ពចំនួន៣ដើម ហើយយើងចាប់បាញ់ទឹកជារៀងរាល់ថ្ងៃ ពេលវាចេញសន្លឹក ចាប់ពី៣ទៅ៤សន្លឺក យើងចាប់បាញ់ថ្នាំបំប៉នសន្លឺក ដើម កន្លះខែម្តង ពេលវាមានអាយុជាង១ខែ យើងបាញ់ទឹក១សប្តាហ៍ចំនួន៣ដង នៅពេលវាមានអាយុ៧ ទៅ៨ខែ យើងចាប់ប្រមូលផល ក្នុង១គុម្ព មានមើមពី១០ ទៅ១៥គីឡូក្រាម ក្នុងទំហំដី១ហិចតា វាឲ្យផលចាប់ពី១៨តោន ទៅ២០តោន ។

WhatsApp Image 2018-01-15 at 3.15.24 PM

 

លោក ស្រង ញ៉ បានបញ្ជាក់ទៀតថា ដំណាំរំដេងភាពប្រឈមរបស់វា ខ្វះទឹកក៏មិនបាន ទឹកច្រើនពេក (ភ្លៀងខ្លាំង) ដក់ទឹកក៏មិនកើត បណ្តាលឲ្យរលួយមើម ដីក្រហមដាំបានល្អ មើមវាមានពណ៌លឿង បើដីខ្មៅមើមពណ៌ស គេទិញតម្លៃថោក ឬក៏គេមិនទិញតែម្តង បើកសិករយកថ្នាំបាញ់ស្មៅយកទៅបាញ់គឺមើមវាមានពណ៌ខ្មៅតែម្តង ហើយក៏គេមិនទិញដែរ បើកសិករទុកវារហូតដល់អាយុ ១ឆ្នាំកន្លះមើមវាចាស់ក៏ពិបាកលក់ដែរ ។ បច្ចុប្បន្ន រំដេងមានទីផ្សារលក់ល្អ ឆ្នាំនេះរំដេងមានតម្លៃ១ពាន់រៀលបើប្រៀបធៀបនឹងឆ្នាំទៅថោក ជាងឆ្នាំទៅ មូលហេតុដោយសារកសិករនាំគ្នាដាំច្រើនជាងឆ្នាំទៅ កសិករដាំរំដេង គឺមានជីវភាពធូរធារ គ្រប់គ្នា ។WhatsApp Image 2018-01-15 at 3.15.23 PM

 

លោក សេង ថា ប្រធានការិយាល័យកសិកម្មស្រុកអូរាំងឪបានបញ្ជាក់ឲ្យដឹងថា កសិករដាំរំដេង មានចំនួនជិត ១៥០គ្រួសារ លើផ្ទៃដី ជិត១០០ហិចតា ក្នុង៤ឃុំ គឺ រួមមាន៖ ឃុំ ព្រះធាតុ ទួលសូភី អំពិលតាពក និងឃុំគងជ័យ ក្នុងស្រុកអូរាំងឪ ដែលក្នុង១ឆ្នាំ ប្រមូលផលបាន ពី១៨០តោន ទៅ២០០តោន ក្នុង១ឆ្នាំ ។ ក្នុងនោះដែរជំនាញបានចុះធ្វើការណែនាំ ផ្តល់បច្ចេកទេសដល់កសិករ ការប្រើប្រាស់ថ្នាំប៉ប៉នដើមស្លឹក ការពង្រាយទុយោសាចទឺក ជូនដល់កសិករជារៀងរាល់ឆ្នាំផងដែរ ។ សារៈប្រយោជន៍របស់មើមរំដេង គេអាចយកទៅធ្វើថ្នាំពុលធម្មជាតិ សម្លាប់សត្វល្អិត ថ្នាំកែរោគ និងគ្រឿងបរិភោគផ្សេងៗ ៕

WhatsApp Image 2018-01-15 at 3.15.25 PM

WhatsApp Image 2018-01-15 at 3.15.27 PM

WhatsApp Image 2018-01-15 at 3.15.28 PM

WhatsApp Image 2018-01-15 at 3.15.30 PM

 

 

 

 

 

 

 

 

Facebook Comments
Loading...