NeverCase ចេញទៅការពារតំណែងជើងឯកនៅប្រទេសថៃ

0
7795

ភ្នំពេញ៖ ព្រឹត្តិការណ៍នេះមានឈ្មោះថាMission Against Terror International Championship ដែលមានប្រទេសចំនួន៦ចូលរួម ។ប្រទេសទាំង៦នោះមានកម្ពុជា ចិន ថៃជាម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី សឹង្ហបូរី និង ប្រទេសម៉ាឡេស៊ី ។ការប្រកួតមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៣ និង ១៤មករា ។

កម្ពុជាបានបញ្ជូនកីឡាករ២ក្រុមគឺក្រុមជើងឯកNeverCare និង ក្រុមជើងឯករង Infinity ទៅចូលរួម ។ កម្ពុជាធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍នេះតាំងពីឆ្នាំ១២០១៥មកម្ល៉េះដែលកាលនោះដណ្ដើមបានចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៦បានចំណាត់ថ្នាក់លេខ ២ ឆ្នាំ២០១៧បានចំណាត់ថ្នាក់លេខ ១ ម្ដងទៀត ។សម្រាប់ឆ្នាំ២០១៨នេះកម្ពុជានឹងប្រកួតការពារតំណែងជើងឯកឆ្នាំចាស់ ។

គួរបញ្ជាក់ថាក្នុងមួយក្រុមៗមានសមាជិកចំនួន៥រូប ។សម្រាប់ប្រទេសថៃចូលរួមប្រកួតចំនួន៣ក្រុម ចិនមាន២ក្រុមសឹង្ហបូរី២ក្រុម ម៉ាឡេស៊ី២ក្រុម និង ឥណ្ឌូនេស៊ីមានមួយក្រុមតែប៉ុណ្ណោះ សរុបមាន១២ក្រុម ។ សម្រាប់ក្រុមដែលដណ្ដើមបានថានៈជាជើងឯកនោះមានរង្វាន់១៥.០០០ដុល្លារចំណាត់ថ្នាក់លេខ ២បាន៧.០០០ដុល្លារ និង ចំណាត់ថ្នាក់លេខ ៣បាន៤.០០០ដុល្លារ ។

photo_2018-01-12_08-51-56

Facebook Comments
Loading...