រឿង សោភ័ណ្ឌ ត្រូវប្រកួតដណ្តើមខ្សែក្រវាត់គោជល់ ទាំងមិនទាន់ជារបួស

0
20536

ភ្នំពេញ:ថ្ងៃសៅរ៍ទី១៣មករា អ្នកប្រដាល់កម្ពុជារឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ត្រូវប្រជែងជាមួយអ្នកប្រដាល់ថៃ Opor Sor Thor Visith ដើម្បីដណ្ដើមខ្សែក្រវាត់ដែលអមដោយប្រាក់រង្វាន់៥.០០០ដុល្លារអាមេរិក ព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់ទម្ងន់៦៩គីឡូក្រាមលើសង្វៀនCNC ។

សោភ័ណ្ឌនិយាយថាសន្លាក់ត្រគាករបស់គេនៅមានបញ្ហានៅឡើយ ។ បញ្ហាសន្លាក់នេះវារំខានយ៉ាងខ្លាំងដល់ការហ្វឹកហាត់របស់គេ។គេប្រកួតឈ្នះអ្នកប្រដាល់ថៃនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមែនតែការប្រកួតផ្ដាច់ព្រ័ត្រមែនតែគេក៏ត្រូវការឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រដែរ ។សោភ័ណ្ឌក៏ធ្លាប់ចាញ់ Opor ឯ Opor ក៏ធ្លាប់ចាញ់គេវិញដែរតែការប្រកួតផ្ដាច់ព្រ័ត្រនេះនរណាក៏ត្រូវការជ័យជំនះដែរ ។

Opor មានប្រវត្តិប្រកួតចំនួន១១៥ដង ឈ្នះ៨៩ដង ចាញ់២១ដង ស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បាន២៣ដង ។ចំពោះសោភ័ណ្ឌវិញមានប្រវត្តិប្រកួតចំនួន១៤៣ដង ឈ្នះ១២៥ដង ចាញ់១៦ដងស្មើពិន្ទុ ២ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៣៦ដង ។នរណាក្លាយជាម្ចាស់ខ្សែក្រវាត់ ។

Reung-Sophorn-opor [800x600]

 

ចំពោះអ្នកប្រដាល់២រូបដែលចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះត្រូវប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣គឺNathakeat Pranchomphun ដែលមានប្រវត្តិប្រកួតចំនួន៩៨ដង ឈ្នះ៧៥ដង ចាញ់២០ដងស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់១៥ដងប្រកួតជមួយ Famangkorn Sit Pansak ។

Famangkorn Sit Pansak គេមានប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ៧៤ដង ចាញ់២៣ដង ស្មើពិន្ទុ៦ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៦ដង ។នរណាប្រជែងបានចំណាត់ថ្នាក់លេខ ៣ ?

Nathakeat-Famangkorn [800x600]

ចំពោះការប្រកួតជាមិត្តភាពកំដរសង្វៀននោះផាន់ គ្រាន់ក្លិបពុទ្ធសេរីវង្សដែលមានប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៨៣ដងចាញ់១៨ដងស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បាន២២ដងត្រូវប្រកួតជាមួយអ្នកប្រដាល់មកពីប្រទេសអ៊ីរ៉ង់ Peyman Ordouzadeh ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

អ្នកប្រដាល់អ៊ីរ៉ង់ Peyman Ordouzadeh រូបកន្លងមកគេធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរ ។ គេមិនអន់ទេគេមានប្រវត្តិប្រកួតចំនួន៣៤ដង ឈ្នះ២៧ដង ចាញ់៥ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បាន៩ដង ។ នរណាជាអ្នកឈ្នះ ?

Meas-Socheat-Kwangin [800x600]

Facebook Comments
Loading...