រដ្ឋាភិបាលនៃប្រទេស្វីសបានធ្វើការរារាំងរាល់ភោជនីយដ្ឋានណាដែលមានបំណងចំអិនបង្កងសមុទ្រដែលនៅរស់ ព្រោះទង្វើបែបនេះវាផ្ទុយទៅនឹងច្បាប់ស្តីពីការការពារសត្វដែលទើបចូលជាធរមានថ្មីៗនេះ។
យោងតាមច្បាប់នេះបានបញ្ជាក់ថា បង្កងសមុទ្រឬបង្កងទឹកសាបដែលនៅរស់ត្រូវតែធ្វើឲ្យវាស្រងល់សិនមុននឹងសម្លាប់វា។ ច្បាប់ថ្មីនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកាលពីថ្ងៃពុធទី៩ខែមករាហើយនឹងត្រូវចូលជាធរមាននៅថ្ងៃទី១ខែមិនាឆ្នាំ២០១៨ខាងមុខនេះ។
ច្បាប់នេះបានបញ្ជាក់ទៀតថា៖ រាល់ការដឹកជញ្ជូនភោគផលសមុទ្រឬក៏បង្កងសមុទ្រដែលនៅរស់ត្រូវហាមឃាត់ដាច់ខាតប៉ុន្តែត្រូវដាក់វាឲ្យរស់នៅដូចក្នុងធម្មជាតិពិតៗ៕
Facebook Comments
Loading...