MC:មន្ត្រីគ្រប់ផ្នែកត្រូវបង្កើនការយកចិត្តទុកដាក់គ្រប់សកម្មភាពដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋតាមបំណងគោលបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ៖
ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ផ្តាំផ្ញើយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧និងលើកទិសដៅឆ្នាំ២០១៨ កា លពីព្រឹកថ្ងៃទី១១ មករា ២០១៨ នេះ នៅឯសាលប្រជុំសាលាខេត្តកណ្តាល។ ឯកឧត្តមបាន មានប្រសាសន៍ថា ប្រជាពលរដ្ឋទូទាំងខេត្តប្រមាណ៦៥ ទៅ៧០%ពឹងលើរបរធ្វើស្រែចំការ ដូច្នេះ ត្រូវបន្តបញ្រ្ជាបនូវបច្ចេកទេសវិទ្យាសាស្រ្តជឿនលឿនដើម្បីបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយហានិភ័យទាំងឡាយដែលកសិករបានកំពុងជួបប្រទះ លើវិស័យកសិកម្ម ដូចជាការបម្រែបម្រួលអាកាសធាតុ សត្វល្អិត និងជំងឺ នានាជាដើម។ ត្រូវធ្វើបច្ចុប្បន្នភាពដីកសិកម្មឱ្យបានច្បាស់លាស់ ពង្រីកការអប់រំផ្សព្វផ្សាយពីបច្ចេកទេសថ្មីៗ ជំរុញកសិករបង្កើនការដាំដុះ ជំរុញការចិញ្ចឹមសត្វ ជំរុញការគ្រប់គ្រងសត្វឃាតដ្ឋានការត្រួតពិនិត្យអនាម័យសាច់សត្វនិងផលិតផលមានដើមកំណើតពីសត្វ និងការចាក់ឆ្នាំការពារជំងឺឆ្លង។ ជំរុញការអភិរក្សធនធានជលផលតាមរយៈការពង្រឹងអនុវត្តច្បាប់ស្តីពីជលផលឱ្យបានល្អប្រសើរ និងជំរុញការអភិវឌ្ឍវារីវប្បកម្មក្នុងរង្វង់១៥ %ក្នុង១ឆ្នាំ ដើម្បីធានាបាននូវនិរន្តភាពធនធានជលផលព្រមទាំងកែលម្អគុណភាពនិងសុវត្ថិភាពផលិតផលសម្រាប់ការផ្គត់ផ្គង់និងនាំចេញ។ បន្តជំរុញការគ្រ ប់គ្រង់ព្រៃឈើនិងសត្វព្រៃតាមរយៈការអនុវត្តច្បាប់ស្តីអំពីព្រៃឈើ បង្កើនការដាំឈើនិងបណ្តុះកូនឈើដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់រូបភាពឱ្យមានប្រសិទ្ធិភាព។
លោក ប៊ុន ទូនស៊ីបូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ យើងអនុវត្តការធ្វើស្រូវវស្សាចំនួន៣៨.២៤១ហិចតា លើផែ នការ៣៦.០០០ហិចតា ពោលស្មើហ្នឹង ១០៦ ,២៣% ហើយគិតមកដល់ត្រឹមថ្ងៃទី០៨ មករា ២០១៨នេះ ប្រមូលផលបាន៣៥.៣៩៧ហិចតាហើយ ក្នុងនោះទិន្នផលជាមធ្យម៣,១៨៤តោនក្នុង១ហិចតា ចំណែកផ្ទៃដីស្រែប្រាំងមានចំនួន៦២.០០០ហិចតា ប៉ុន្តែ អនុវត្តបាន៤៣.១៤៣ហិចតា ស្មើហ្នឹង៦៩,៥៩% ពោលគឺលឿនជាងឆ្នាំមុន១៥.៧០៣ហិចតា ក្រៅពីនោះផ្ទៃដីផលិតបន្លែនិងដំណាំរួមផ្សំមានចំនួន៣៦.៥០០ ហិចតា។ នៅទូទាំងខេត្តមានទីស ត្វឃាត២៨កន្លែង និងរកចំណូលសរុប៣៣៥.០៤៥ .៥០០ រៀល ( បីរយសាមសិបប្រាំលានបួ នម៉ឺនប្រាំពាន់ប្រាំរយរៀល )។
ចំណែកការងារជលផលបង្រ្កាបបទល្មើសបានចំនួន១៥០លើក ឃាត់ទុកបណ្តោះអាសន្ន៥០ករណី បំផ្លាញចោលឧបករណ៍ល្មើសច្បាប់១៦៥ករណី ផាកពិន័យជាប្រាក់២៧.០០០.០០០រៀល និងប្រាក់ឈ្នួលដាយត្រីប្រមូលបានចំនួន ១.២១៣.៧៥០ .០០០រៀល សរុប១.២៤០.៧៥០.០០០រៀល ( មួយពាន់ពីររយសែសិបលានប្រាំពីរសែនប្រាំម៉ឺនរៀល) រីឯរដ្ឋបាលព្រៃឈើ មានសួនបណ្តុះកូនឈើចំនួន៦ ដាំកូនឈើបាន១២៩.១២៦ដើម ចែកចាយបាន១០៩.៨៩៩ដើម ហើយរកចំណូលសរុបបានចំនួន ៣៣៧.៣៨៦.៦៣៨ រៀល ( បីរយសាមសិបប្រាំពីរលានបីសែនប្រាំបីម៉ឺនប្រាំមួយពាន់ប្រាំមួ យរយសាមសិបប្រាំបីរៀល )៕ ធឿនវុទ្ធី