មុខរបរបង្ហូរស្រាស លក់ដែលគេលែងចាប់អារម្មណ៍ហើយនោះបែជាចំណេញច្រើនជាងមុន

0
11050

(ព្រៃវែង) បច្ចុប្បន្ននេះពលរដ្ឋទូទៅមិនថាទីណាក៏ដូចទីណាដែរ ជាពិសេសខេត្តព្រៃវែង បានបោះបង់មុខរបរបង្ហូរស្រាចិញ្ចឹមជ្រូកលក់ស្ទើតែគ្រប់គ្នា។

IMG-20180111-WA0006

ដោយហេតុផលថា ជួបការខាតបង់ ជ្រូកលក់បានថោក ចំណីថ្លៃ ចិញ្ចឹមប៉ះជម្ងឺ ឬកត្តាអាកាសធាតុមិនអំណោយផលជាដើម។

ប៉ុន្តែក៏នៅមានពលរដ្ឋតិចតួចដែលនៅបន្តការងារនេះ។ ជាហេតុធ្វើឲ្យទីផ្សារស្រា ស ស្រាថ្នាំ ទូលំទូលាយជាងមុន បើទោះបីជាស្រាបៀរ ស្រាដប គ្រប់ប្រភេទកំពុងវាយលុកនៅលើទីផ្សារក៏ដោយ។

ជាមួយគ្នានោះអ្នកបង្ហូរសាបច្ចុប្បន្ន អាចចំណេញជាងពេលមុន ថែមទាំងបានកាកបាយសម្រាប់ឲ្យជ្រូកស៊ី ថ្វីត្បិថការងារនេះ មានភាព នើយហត់ច្រើន និងជ្រូកលក់បានថោកក៏ពិតមែន។

លោក ហាន ហុង អាយុ៥២ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំងស្រុកពារាំងខេត្តព្រៃវែង បានឲ្យដឹងថាលោកបានចាប់មុខរបរបង្ហូរស្រាចិញ្ចឹមជ្រូកលក់ នេះតាំងពីឆ្នាំ១៩៩៣មកដល់ បច្ចប្បន្នស្មើ២៥ឆ្នាំហើយនិងបានធ្វើឲ្យជីវភាពគ្រួសារគាត់ប្រសើរជាងមុន។

លោកបន្តថាសម្រាប់គ្រួសារលោក១ថ្ងៃគឺបង្ហូរស្រា ដោយប្រើអស់អង្កចំនួន១០០គីឡូក្រាម ដាំបាយ៤ខ្ទះ ១ខ្ទះស្មើ២៥គីឡូក្រាម។

រួចយកមកប្រឡាក់ជាមួយមេតំបែរ ហើយបានដាក់ផ្អាប់ចូលក្នុងធុងគ្របជិត រយៈពេល២ថ្ងៃទើបចាក់ទឹកចូល រយៈពេល២យប់ទៀតទើប យកមកដាក់បង្ហូរ។

លោកបញ្ជាក់ថា សម្រាប់អង្កចំនួន១០០គីឡូក្រាម គឺលោកដាក់បង្ហូរ២លើកស្មើ២ខ្ទះ ក្នុងមួយខ្ទះដុតបង្ហូររយៈពេល៨ម៉ោង។

ជារៀងរាល់ថ្ងៃ គាត់ចាប់ធ្វើការតាំងពីម៉ោង៣ជិតភ្លឺ រហូតដល់ម៉ោង១០យប់ទើបចប់។

មិនតែប៉ុណ្ណោះការងារនេះគឺជួបបញ្ហាច្រើននៅរដូវវស្សា ដូចជាអុសដុត និងអាកាសធាតុបង្ហូរស្រាមិនសូវបាន។
ជាមធ្យមអង្ក១០០គីឡូក្រាមបង្ហូរស្រាបានចាប់ពី៤ទៅ ៥ប៊ីដុង ដែលក្នុង១ប៊ីដុងចំណុះ៣០លីត្រ រាល់លើកគាត់តែងតែយកស្រាដើរបោះឲ្យម៉ូយជាប្រចាំ។
ក្នុងនោះ១ប៊ីដុងលក់បាន៤៥០០០រៀល ដោយមួយថ្ងៃគាត់អាចរកប្រាក់ចំណេញបាន៤០ ០០០រៀល និងអាចយកកាកបាយ មកផ្គត់ផ្គង់ឲ្យជ្រូកជិត២០ក្បាល។

លោក ហាន ហុង បានលើកឡើងទៀតថា ពីមុនសំបូរអ្នកបង្ហូរស្រាពេក ទើបមិនចំណេញ ហើយឥឡូវគេឈប់អស់ហើយ ទើបលក់ស្រាបានថ្លៃបន្តិច។

ហើយជ្រូកដែលចិញ្ចឹមតាមលក្ខណៈធម្មជាតិដូចគាត់ គឺប្រើរយៈពេលចាប់ពី៥ទៅ៧ខែទើបលក់បាន គ្រាន់តែតម្លៃសព្វថ្ងៃថោក១គីឡូតែ៥០០០រៀល។

ដោយឡែកលោក ស៊ុយ ដែលជាពលរដ្ឋនៅឃុំកំពង់ប្រាំងស្រុកពារាំង បាននិយាយថា លោកបានលាឈប់ពីការងារបង្ហូរស្រានេះយូហើយព្រោះថា យើងបង្ហូរស្រាសំអាងលើចិញ្ចឹមជ្រូកលក់តែបើលក់បានថោកគឺដូរមុខរបរថ្មីហើយ៕ ដោយ: ស៊ុំ ចិត្តសុីដ្ឋា

IMG-20180111-WA0004

IMG-20180111-WA0005

IMG-20180111-WA0003

Facebook Comments
Loading...