អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ទិវាជ័យជម្នះ ៧មករា (៧មករា១៩៧៩-៧មករា២០១៨

0
12588

ខេត្តមណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០១៨ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ទិវាជ័យជម្នះ ៧មករា (៧មករា១៩៧៩-៧មករា២០១៨) នៅក្នុងបរិវេណតារាងបាលទាត់វិទ្យាល័យ ហ៊ុន សែនមណ្ឌលគិរី ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងជាអភិបាល នៃគណៈ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ ភាគីមិត្ត នៃខេត្តទាំងបី រួមមានខេត្តដាក់ណុង ខេត្តដាក់ឡាក់ និងខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ ព្រមទាំងប្រជាពលរដ្ឋសរុបជាង១២០០នាក់។

IMG-20180108-WA0003

នាឱកាសនោះដែរ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានឡើងអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍លើកឡើងថា ថ្ងៃ៧មករា គឺជាថ្ងៃប្រវត្តិសាស្រ្តមួយរបស់ប្រទេសកម្ពុជា ហើយក៏ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ហើយថ្ងៃនេះជាថ្ងៃគម្រប់ខួបលើកទី៣៩នៃមហាជ័យជំនះជាប្រវត្តិសាស្ត្រ ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ ជាថ្ងៃដែលត្រូវបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា រាប់លាននាក់ អោយរួចផុតពីការកាប់សម្លាប់យ៉ាងព្រៃផ្សៃ នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ដ៍សាហាវយង់ឃ្នងបំផុត។

ឯកឧត្តម បញ្ជាក់ទៀតថា ដោយផ្អែកលើមូលដ្ឋានមហាជ័យជំនះនេះហើយ ទើបធ្វើអោយប្រជាជនកម្ពុជា ទូទាំងប្រទេសមានអ្វីៗដូចសព្វថ្ងៃនេះ និងមានអនាគតប្រកបដោយក្តីសង្ឃឹម។

ឯកឧត្តម បានលើកឡើងបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ បានធ្វើឱ្យគោលបំណងធ្វើបដិវត្តពណ៌ត្រូវបានបរាជ័យទាំងស្រុង ហើយរាជរដ្ឋាភិបាលបាននឹងកំពុងដឹកនាំកម្ពុជានៅលើផ្លូវត្រូវប្រកបដោយសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

IMG-20180108-WA0004

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារសន្តិភាពដែលកំពុងតែមាននេះឲ្យបានល្អ ដើម្បីឲ្យប្រទេសជាតិយើងកាន់តែរីកចំរើនបន្ថែមទៀត។

ឱកាសនេះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្តល់ជាវត្ថុអនុស្សាវរីយ៍ដល់អតីតយុទ្ធជន ចំនួន២៥នាក់ ក្នុងម្នាក់ទទួលបានសារុង០១ ក្រមា០១ ភួយ០១ និងថវិកា៥ម៉ឺនរៀល សិស្សានុសិស្ស យុវជន កាយរីទ្ធ និងយុវជនកាកបាទក្រហមចំនួន២០០នាក់ ក្នុងម្នាក់ៗ ទទួលបានប៊ិច សៀវភៅ និងថវិកា៥ពាន់ រៀល ប្រជាពលរដ្ឋចំនួន៤០០នាក់ ក្នុងម្នាក់ទទួលបានភួយ០១៕ ដោយ(មនោរម្យ)

IMG-20180108-WA0001

IMG-20180108-WA0000

IMG-20180108-WA0007

Facebook Comments
Loading...