មេដឹកនាំអ៊ីស្រាអែលទស្សន៍ទាយថារបបអ៊ីរ៉ង់ត្រូវតែផ្លាស់ប្តូរ

0
11805

នៅថ្ងៃនេះលោកនេតាននីញ៉ាហ៊ូនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើការទស្សន៍ទាយថា របបដឹកនាំអ៊ីរ៉ង់បច្ចុប្បន្នត្រូវតែមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ។ បើរបបនេះដួលរលំមែន នោះប្រជាជនអ៊ីស្រាអែលនិងប្រជាជនអ៊ីរ៉ង់និងក្លាយទៅជាមិត្តនឹងគ្នាដ៏អស្ចារ្យតែម្តង។

image

បន្ទាប់មកគាត់ក៏បានចំអកឲ្យមេដឹកនាំអ៊ីរ៉ង់ដែលបានចោទប្រកាន់ថា មានពួកបរទេសកំពុងលូកដៃ ចូលទៅក្នុងភាពវឹកវរនៅក្នុងប្រទេសអ៊ីរ៉ង់។កន្លងមកនេះមេដឹកនាំអ៊ីរ៉ង់បានចោទអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយអំពើបាតុកម្មដ៏កក្រើកនៅក្នុងប្រទេសរបស់ខ្លួន។

លោកនេតាន់នីយ៉ាហ៊ូក៏ បានលើកសរសើរពួកបាតុករអ៊ីរ៉ង់និងនិយាយពន្យុះថែមទៀតថា៖ ពួកគេកំពុងស្វែងរកសេរីភាពមិងយុត្តិធម្មនៅក្នុងប្រទេសរបស់ខ្លួន។ អ្នកដែលចោទប្រកាន់ថាអ៊ីស្រាអែលពាក់ពន្ធជាមួយប ញ្ហានេះគឺជាការភូតកុហកសុទ្ធសាធនិងជារឿងគូរឲ្យអស៊សណើចណាស់៕

 

Facebook Comments
Loading...