ក្រសួង​ព័ត៌មាន​តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ ធ្វើ​ប័ណ្ណ​សម្គាល់ខ្លួន​ថ្មី ដែល​អាច​ងាយស្រួល​ដល់​ផ្នែក​សន្តិសុខ

0
71218

ភ្នំពេញ ៖ ក្រសួងព័ត៌មានតម្រូវឲ្យអ្នកសារព័ត៌មានទាំងអស់ ចាប់ពីពេលនេះ អញ្ជើញទៅចុះឈ្មោះធ្វើប័ណ្ណសម្គាល់ខ្លួនថ្មីរបស់ក្រសួង ដែលអាចងាយស្រួលដល់ផ្នែកសន្តិសុខ និងងាយស្រួលក្នុងការគ្រប់គ្រងអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៨ ខែធ្នូនេះ នៅក្រសួងព័ត៌មានលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបានបញ្ជាក់ថា តាមការឯកភាពពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំមួយស្តីពីការត្រៀមបម្រុងរៀបចំការជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយសម្តេចនាយករដ្ឋមន្ត្រីលើកទី២ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ។

ក្រសួងមានបំណងចង់ប្រមូលអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា បញ្ជូនឈ្មោះមកក្រសួងដើម្បីក្រសួងបំពេញបែបបទធ្វើប័ណ្ណតូចសម្គាល់ខ្លួនកាន់ជូន។ ព្រោះកន្លងទៅទាំងអ្នកសារព័ត៌មានស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត អត់ប្រើប្រាស់ប័ណ្ណសារព័ត៌មានរបស់ក្រសួងទេ ធ្វើឲ្យក្រសួងមានការលំបាកក្នុងការគ្រប់គ្រង ដូច្នេះក្រសួងកំហិតឲ្យអង្គភាពសារព័ត៌មានទាំងអស់មានប័ណ្ណព័ត៌មានថ្មីនេះកាន់សម្គាល់ខ្លួន។ ព្រោះប័ណ្ណនេះ មានឈីបបង្កប់នៅខាងក្នុងប្រើប្រាស់ជាគោលដៅសន្តិសុខ ដែលមានសុវត្ថិភាព ដូចជាទៅព្រឹទ្ធសភា ទៅរដ្ឋសភា ទៅទីស្តីការគណៈរដ្ឋមន្ត្រី គ្រាន់តែស្គែនជាមួយឧបករណ៍គេបានដឹងភ្លាម។

ដូច្នេះក្រសួងសំណូមពរឲ្យអង្គភាពសារព័ត៌មានទាំងអស់បញ្ជូនឈ្មោះមកក្រសួងចាប់ពីថ្ងៃនេះ ឬក៏ចាប់ពីថ្ងៃទី២៩ ខែធ្នូទៅ ដើម្បីមន្ត្រីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បំពេញព័ត៌មានធ្វើប័ណ្ណសម្គាល់ខ្លួនថ្មីនេះដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយមួយផ្នែកទៀតកាតនេះអាចប្រើប្រាស់បានក្នុងកិច្ចសហការជាមួយនឹងអង្គភាពផ្សេងៗទៀត ឬក៏ប្រើប្រាស់ជាមួយរថយន្តក្រុងវាកាន់តែងាយស្រួលទៅថ្ងៃខាងមុខ ៕

MOI_Cambodia

Facebook Comments
Loading...