ជា សំនៀង ត្រូវជួបជាមួយជើងខ្លាំងថៃ Liem Phat​ លើរេញប្រដាល់អាឡិចហ្សង់

0
12167

ភ្នំពេញ: ម្ចាស់ខ្សែក្រវាត់បារលីប្លេកទម្ងន់៦៥គីឡូក្រាមជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ដែលទើបតែដណ្ដើមបានខ្សែក្រវាត់កាលពីថ្មីៗនេះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីថៃលៀម ផាត(Liem Phat) លើរេញប្រដាល់អាឡិចហ្សង់របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី៣១ធ្នូ ។

អ្នកប្រដាល់ថៃរូបនេះទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេហើយសមត្ថភាពគេប៉ុណ្ណាៗនោះ គ្មាននរណាដឹងឡើយ ។ លោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍បានឲ្យដឹង ថាលោកពុំធ្លាប់ដែលឃើញអ្នកប្រដាល់ថៃរូបនេះប្រកួតទេតែបើតាមការឲ្យដឹងពីក្លិបរបស់គេមកនោះថាគេជាជើងខ្លាំងមួយរូបហើយទើបតេត្រឡប់មកពីប្រកួតនៅក្រៅប្រទេសទៀតផង ។

សំនៀងជាអ្នកប្រដាល់ដែលចូលចិត្តលេងលែង និង ជង្គង់ណាស់គេមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៧២ ដង ចាញ់១៣ដង និង ស្មើពិន្ទុ ៣ ដង ។ ចំពោះអ្នកប្រដាល់ថៃលៀម ផាតវិញគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៤ដង ចាញ់១៤ដង និង ស្មើពិន្ទុ ១ ដង ។

ជំនួបមួយនេះសំនៀងត្រូវតែឈ្នះព្រោះគេត្រូវរក្សាតម្លៃជាម្ចាស់ខ្សែក្រវាត់ តែសម្រាប់លៀម ផាតគេក៏ត្រូវ ការឈ្នះដែរ ។នរណាជាអ្នកខ្លាំងក្នុងជំនួបនេះ ។

Chea-Samnieng-Liem-Phat [800x600]

Facebook Comments
Loading...