ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement មកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

0
17444

ភ្នំពេញ:យប់ថ្ងៃទី៣០ធ្នូនេះព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់ប្រភេទ
ទម្ងន់៦៥គីឡូក្រាមឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។

អ្នកប្រដាល់៤រូបដែលឈ្នះក្នុងវគ្គជម្រុះ៣ជុំកន្លងមកនោះគឺអ៊ុំ វណ្ណេតក្លិបមរតកយុទ្ធគុនខ្មែរត្រូវប្រកួតជាមួយ
អ្នកប្រដាល់កែងពិឃាតគឹម វាសនាក្លិបទ័ពឆ័ត្រយោង៩១១ ។

ក្នុងវគ្គជម្រុះ៣ជុំកន្លងមកនៅជុំទី១វណ្ណេតឈ្នះអ៊ុំ កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងក្នុងខណៈដែលវាស
នាឈ្នះធា នុរាជក្លិបពោធិ៍ជ័យកីឡា ។ ជុំទី២វណ្ណេតឈ្នះភុន សោភ័ណ្ឌក្លិបនាគរាជមានជ័យ ចំពោះវាសនាឈ្នះរិន
សារដ្ឋក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ។ នៅជុំទី៣វណ្ណេតឈ្នះវ៉ែន ហុងជីវ៉ុងក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបងនោះវាសនាឈ្នះសំអាង ឌុនក្លិបអេ ភូថងកីឡា ។ ជំនួបនៅវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគឺជាជំនួបក្នុងវគ្គដែលកាន់តែសំខាន់ណាស់ទៅទៀតព្រោះអ្នកឈ្នះប្រជែងយកតំណែងលេខ ១ ចំពោះអ្នកចាញ់ត្រូវប្រជែងយកតំនែងលេខ ៣ ។នរណាខ្លាំង ?

Um-vanneth-Kim-Veasna [800x600]

ប្រកួតក្នុងវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរង៉ែត រដ្ឋាក្លិបតាព្រហ្មមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់
សៅ វណ្ណាក្លិបយុវជនវាលស្បូវ ។

កាលពីជុំទី១រដ្ឋាប្រកួតឈ្នះជា សំណាងក្លិបខ្លារខិនមានរិទ្ធឯ វណ្ណាឈ្នះណាម ម៉ូរិនក្លិបពន្លឺសាមគ្គីខេត្តបាត់ដំ
បង ។ ជុំទី២ រដ្ឋាឈ្នះទី ពន្លែតក្លិបអង្គរមានជ័យខេត្តសៀមរាប ក្នុងខណៈដែលវណ្ណាឈ្នះវុត្ថ ប៊ុនឃាងក្លិបអង្គរធំគុនខ្មែរ ។ចំពោះការប្រកួតនៅជុំទី៣រដ្ឋាឈ្នះផន ប៊ុនម៉ៅក្លិបកងយោធពលខេមរភូមិន្ទ ឯ វណ្នាឈ្នះជើងខ្លាំងពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា ។

រវាងង៉ែតរដ្ឋ និង សៅ វណ្ណានរណាជាអ្នកដណ្ដើមបានកៅអីដើម្បីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលមានពាន
និង រង្វាន់អមចំនួន៤.០០០ដុល្លារនោះ ។

Nget-Ratha-Sao-Vanna [800x600]

ការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិវិញនោះយ៉េន ឌីណាមកពីសមាគមប្រដាល់ក្រសួងកសិកម្មប្រកួតជា
មួយអ្នកប្រដាល់ថៃរ៉ៃ រក្សសក្តិ(Rai reaksak)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

Yen-Dina-Rai-Reaksak [800x600]

Facebook Comments
Loading...