អតីតខ្សែបម្រើដ៏ធ្នើមរបស់ក្លឹបបិសាចក្រហម Ryan Giggs បានបង្ហាញការសោកស្តាយចំពោះកីឡាករ៣រូបដែលមិនគួរអោយចាកចេញក្លឹបសោះ ក្នុងអំឡុងកាលដឹកនាំដោយលោក Van Gal ខណៈ Giggs ធ្វើជាជំនួយអោយ Van Gal បាន២ឆ្នាំ។
កីឡាករទាំង៣នាក់នោះគឺ Jonny Evans លក់ទៅកាន់ក្លឹប West Brown , Rafael ទៅក្លឹប Lyon និង Danny Welbeck ទៅក្លឹបគូប្រជែងស្លាប់រស់ Arsenal ខណៈពួកគេទាំងនោះសុទ្ធជា កូនក្រុមរបស់ Sir Alex Ferguson’s នៅដឹកនាំ។ ប៉ុន្តែ Van Gal ចូលមកដឹកនាំ ពួកគេត្រូវបានលក់់ចេញទៅកាន់ក្លឹបដទៃ ក្នុងឆ្នាំ២០១៤-២០១៥ ។
Ryan Giggs បាននិយាយប្រាប់ The Times ថា រូបគាត់ពិតជាពិបាកសំរេចចិត្តណាស់ ប៉ុន្តែលោកគោរពចំពោះការសំរេចរបស់លោក Louis Van Gal ក្នុងលក់កីឡាករ3នេះចេញ ។
Facebook Comments
Loading...