ទីតាំងល្បែងប្រជល់មាន់មួយកន្លែងត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តធ្វើការបង្ក្រាបបានភ្លាមៗ

0
51509

កំពង់ឆ្នាំង៖ ទីតាំងល្បែងប្រជល់មាន់លួចលាក់លេងមួយកន្លែងជាយូមកហើយនោះត្រូវបានកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្នាក់ការសន្តិសុខ៥០០និងកំលាំងកងរាជអាវុហត្ថស្រុកសាមគ្គឺមានជយ័ធ្វើការបង្ក្រាបបានភ្លាមៗខណះដែលពួគេកំពង់ធ្វើសកម្មភាពលេងជារៀងរាល់ថ្ងៃចុងសប្តារ៍  ។

FB_IMG_1514004660732

ករណីបង្ក្រាបល្បែងប្រជល់មាន់ខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២២ធ្នូ២០១៧កន្លងទៅនៅចំណុចដើមឈើទាលស្ថិតក្នុងភូមិខ្យាងខាងត្បូងឃុំស្វាយស្រុកសាមគ្គឺមានជយ័ជាប់មាត់ស្ទឹងព្រុំប្រទល់ស្រុកឧត្តដុង្គខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តដែលស្ថិតក្នុងការបង្ក្រាបខាងលើបានអោយដឹងថានៅមុនពេលចុះធ្វើការបង្ក្រាបករណីទីតាំងល្បែងប្រជល់មាន់ខាងលើនេះខណះដែលបានទទួលពតរ័មានពីទីតាំងជាក់លាក់ភ្លាមនិងមានការបញ្ជាផ្ទាល់ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី សាក់សារ៉ាង ចុះធ្វើការឡោមពទ្ធ័ទីតាំងសៃវៀនប្រជល់មាន់ខាងលើខណះដែលក្រុមអ្នកញៀនល្បែងទាំងអស់ខាងលើកំពង់ធ្វើសកម្មភាព ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានអោយដឹងទៀតថានៅក្នុងការបង្ក្រាបទីតាំងសៃវៀនប្រជល់មានខាងលើនេះសមត្ថកិច្ចដកហូតបានមានជល់៨ក្បាលកៅអី១៤ស៊ុមក្រុងមាន់១៦ជញ្ជីថ្លឹងមាន់១ដោយឡែកមនុស្សមិនត្រូវបានឃាត់ខ្លួននណានោះឡើយដោយសាពួគគេបានរត់គេចខ្លួនឆ្លងស្ទឹងទៅខាងស្រុកឧត្តដុងបាត់អស់ ។ បច្ចុប្បន៍វត្ថុតាងត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តនាំយកមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយឡែកសៃវៀនប្រជល់មាន់ខាងលើត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តធ្វើការរុះរើបំផ្លាញចោលនៅហ្នឹងកន្លែងខណះផ្លូវឆ្ងាយពីបាកក្នុងការដឹកជញ្ជូន ។

ប្រភពដោយឡែកមួយផ្សេងទៀតបានបង្ហើបអោយដឹងថាសៃវៀនប្រជល់មាន់ខាងលើនេះជារបស់នាយទាហានម្នាក់នៅក្នុងអង្គភាពគីមីសាស្ត្របានបើកលេងជាយូយាមកហើយនិងមានបង្កប់នៅល្បែងស៊ីសងបៀអាប៉ោងនៅលើទីតាំងមួយនេះមិនដែលមានសមត្ថកិច្ចណាមួយហានធ្វើការបង្ក្រាបនោះឡើយទើបតែពេលនេះត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបង្ក្រាបបាននិងធ្វការកំទេចចោល ៕ដោយ៖ ជាវុត្ថា កំពង់ឆ្នាំង  

FB_IMG_1514004633744

FB_IMG_1514004641731

FB_IMG_1514004652514

FB_IMG_1514004669665

Facebook Comments
Loading...