ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Al-Waleed បានចំណាយប្រាក់របស់ខ្លួនរហូតដល់ទៅ 6លានដុល្លារដើម្បីធានាសេរីភាពរបស់គាត់ បន្ទាប់ពីគាត់ត្រូវបានគេចាប់ខ្លួននៅក្នុងការបោសសម្អាតអំពើពុករលួយ។
ព្រះអង្គម្ចាស់ Al-Waleed អាយុ៦២ឆ្នាំ ជាមហាសេដ្ឋីលំដាប់ទី56នៅពិភពលោក មានទ្រព្យសម្បតិ្ត 18ពាន់លានដុល្លារ បានធ្វើកិច្ចព្រមព្រៀងមួយក្នុងដោះលែងគាត់អោយមានសេរីភាពវិញ ក្នុងតំលៃ6លានដុល្លារ នេះបើយោងតាមប្រភពកាសែត Wall Street Journal ។
សូមបញ្ជាក់ថា កាលពីខែវិច្ជិការកន្លងទៅ ព្រះអង្គម្ចាស់របស់អារ៉ាប៊ីសាអូឌីតជាច្រើន និងតួអង្គល្បី ៗ រាប់សិបនាក់រួមទាំងមេដឹកនាំ រដ្ឋមន្រ្តី នៅតែត្រូវបានគេឃុំឃាំងនៅឯ សណ្ឋាគារផ្កាយ 5 Ritz Carlton នៅ Riyadh។ ឥឡូវនេះវាជាពន្ធនាគារប្រណីតបណ្តោះអាសន្នដែលជាការប្រមូលផ្តុំដ៏ធំបំផុតនៃឥស្សរជនរបស់ព្រះរាជាណាចក្រនៅក្នុងប្រវត្តិសាស្រ្តថ្មីរបស់ខ្លួន។
Facebook Comments
Loading...