យន្តហោះដែលអាចហោះលើអាកាសក៏បានបើកលើទឹកក៏បានកំពុងសាកល្បងហើយ

0
5884

យន្តហោះជំនាន់ថ្មីដ៏ធំបំផុតធុនAG600របស់ចិន ជាប្រភេទយន្តហោះធំជាងគេលើលោក អាចហោះហើ រលើអាកាសក៏បាន អាចបើកបរក្នុងទឹកក៏បាននោះកំពុងដាក់ឲ្យធ្វើការសាកល្បងហោះរហើរដោយជោគ ជ័យនៅវគ្គដំបូងហើយនៅក្នុងទីក្រុងជូហៃប្រទេសចិន។

image

យន្តហោះAG600មានអ្នកបើកបរចំនួន៤នាក់ បានហោះចេញពីទីក្រុងជូហៃខេត្តក្វាងទុងហើយបានរក្សាការហោះហើរមៅលើអាកាសអស់រយៈពល៤ ម៉ោងទើបធ្វើការចុះចតដោយជោគជ័យនៅព្រលានយន្តហោះដដែលនោះ។

វាមានទំហំធំចាងយន្តហោះប្រភេទBoeing737គឺជាយន្តហោះដែលអាចហោះលើអាកាស និងបើកបរនៅលើទឹកបានធំជាងគេបំផុតនៅលើពិភពលោកបើធៀបទៅនឹងយន្តហោះShinmaywaUS2របស់ជប៉ុននិងយន្តហោះBeriev B- 200ដែលផលិតនៅប្រទេសរុស្សី៕

Facebook Comments
Loading...