ជម្ងឺអាសន្នរោគរាតត្បាតដល់មនុស្ស១លាននាក់ហើយនៅប្រទេសយ៉េមេន

0
13021

តាមBBCផ្សាយអម្បាញ់នេះបានឲ្យដឹងថាចាប់តាំងពីខែមេសាមកមានប្រជាជនយ៉េមេន២.២២៦នាក់ បានស្លាប់ដោយសារជម្ងឺអាសន្នរោគ។អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ជម្ងឺនេះផ្ទុះកាន់តែខ្លាំងនៅក្នុងប្រទេសដែលពោរពេញដោយសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនេះ។

image

ប្រជាជនយ៉េមេនប្រមាណ៨០%ខ្វះខាត ចំណីអាហារសម្រាប់ទទួលទាន ខ្វះប្រេងនិងទឹកស្អាតប្រើប្រាស់ហើយពេលមានជម្ងឺមិនមានលទ្ធភាព ទៅព្យាបាល។ សង្គ្រាមរវាងកងកម្លាំងដែលស្មោះត្រង់នឹងលោកប្រធានាធិបតី Mansour Hadi ដែលគាំទ្រដោយសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីត ជាមួយចលនាឧទ្ទាមហ៊ូទីបានសម្លាប់មនុស្សអស់៨៦៧០នាក់ហើយ បើគិតតាំងពីខែមិនាឆ្នាំ២០១៥មក។

មកដល់ពេលនេះប្រទេសដែលហែកហួរដោយសារសង្គ្រាមនេះក៏ រងការវាយលុកពីជម្ងឺអាសន្នរោគដែលពេលនេះបានប៉ះពាល់ទៅដល់មនុស្សជាង១.០០០.០០០នាក់ ហើយ៕

Facebook Comments
Loading...