នៅថ្ងៃនេះលោករដ្ឋមន្ត្រីការបរទេសទួរគីMevlut Cavusogluក្នុងពេលចាកចេញដំណើរពីទីក្រុងអ៊ីស្តាន់ ប៊ុលដើម្បីទៅចូលរួមកិច្ចប្រជុំបន្ទាន់ជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាទីក្រុងយេរុយសាឡឹមបាននិយាយថា៖ សេចក្តីសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងកាទទួលស្គាល់ទីក្រុងយេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលគឺជាកំហុសឆ្គង និងមិនអាចទទួលយកបានសោះឡើយ។
លោកបានទាំងចោទប្រកាន់ទៀតថាអាមេរិកបានធ្វើការគម្រាមប្រទេសណាក៏ដោយដែលមិនបោះឆ្នោតគាំទ្រ ខ្លួននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនេះទៀតផង។លោកនិយាយទៀតថា៖យើងគាំទ្រយ៉ាងខ្លាំងក្នុងការបោះឆ្នោតប្រឆាំងអាមេរិកចំពោះបញ្ហាយេរុយសាឡឺម។យើងឃើញទៀតថាអាមេរិកស្ថិតនៅតែឯងហើយ ដូច្នេះឥឡូវនេះគេក៏ចាប់ផ្តើមគម្រាមប្រទេសដទៃដែលមិនគាំទ្រខ្លួន។គ្មានប្រទេសណាគេចាញ់ សម្លុតទៀតទេ៕
Facebook Comments
Loading...