ខ្ញុំនឹងរាយការណ៍ទៅលោកត្រាំ បើអ្នកណាហ៊ានប្រឆាំងអាមេរិក

0
12786

ឯកអគ្គរដ្ឋទូតអាមេ រិកប្រចាំអង្គការសហប្រជាជាតិលោកស្រីNikki Haleyបាននិយាយព្រមានទៅកាន់សមាជិកជារដ្ឋនៃអង្គការសហប្រជាជាតិថាលោកត្រាំបានទទួលយកទីក្រុងយេរូ សាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយលោកស្រីនឹងរាយការណ៍ទៅលោកត្រាំវិញប្រសិនបើមានរដ្ឋណាមួយបោះឆ្នោតប្រឆាំង។

‘I will report to Trump who votes against US Jerusalem decision’ – Haley in letter to UN members

ការព្រមាននេះបានធ្វើឡើងតាមលិខិតមួយច្បាប់ មុនពេលដែលក្រុមប្រឹក្សាអង្គការសហប្រជាជាតិនឹងកោះប្រជុំជាបន្ទាន់នៅថ្ងៃ២១ខែធ្នូនេះ ដើម្បីពិភាក្សាអំពីស្ថានភាពរបស់ទីក្រុងយេរូសាឡឹម។

លោកស្រីHaleyបាននិយាយទៀតថា អាមេរិកនៅតែប្រកាន់ជំហរបស់ខ្លួនដដែលអំពីបញ្ហាទីក្រុងយេរូសាឡឹម ហើយអាមេរិកនឹង ឃ្លាំមើលយ៉ាងដឹតដល់អំពីលទ្ធផលនៃសម័យប្រជុំនេះ។ ខ្ញុំនឹងរាយការណ៍ទៅលោកប្រធានា ធិបតីថាតើមានអ្នកណាខ្លះបោះឆ្នោតប្រឆាំងនឹងយើង៕

 

Facebook Comments
Loading...