អង្គការសហប្រជាជាតិគ្រោងធ្វើការបោះឆ្នោត ដើម្បីចាត់ទុកថាមិនស្របច្បាប់ចំពោះការសម្រេចចិត្ត របស់លោកត្រាំក្នុងការទទួលស្គាល់ទីក្រុងយេរូសាឡេមថាជារដ្ឋធានីរបស់អ៊ីស្រាអែល។ អត្ថបទនៃឯកសារនេះត្រូវបាងព្រាងឡើងដោយប្រទេសអេហ្សីប។
នៅក្នុងពង្រាងនេះបានសរសេរថា៖ការសម្រេចចិត្ត ណាមួយ ឬសកម្មណាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់លក្ខណៈសម្បត្តិ ឬស្ថានភាពឬប្រជាសាស្ត្រនៃទី ក្រុងពិសិដ្ឋយេរូសាឡេមគឺជាអំពើមិនស្របច្បាប់ ត្រូវទុកជាមោឃៈ។ពង្រាងសេចក្តីថ្លែងការណ៍នេះក៏ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ៕
Facebook Comments
Loading...