ចាប់ឡានយីឌុបដឹកឈើមួយគ្រឿងនៅមណ្ឌលគិរី សង្ស័យក្រុមសមត្ថកិច្ចដឹកលោតឆ័ត្រ

0
29700

មណ្ឌលគិរីៈឡានយីឌុបដឹកឈើមួយគ្រឿង ត្រូវសមត្ថកិច្ចបរិស្ថាន ខេត្តមណ្ឌលគិរី ឃាត់ឆែករកច្បាប់ គ្រាដែលកំពុងជញ្ជួនចេញពីទឹកដីឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីវេលាទាបភ្លឺឈានចូលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧នេះ។

សេចក្តីរាយការពីឃុំស្រែឈូកបានបង្ហើបថា រថយន្តនោះមានសមត្ថកិច្ចក្នុងស្ថាប័ណ្ណប្រដាប់ដោយអាវុធបីនាក់ ដែលកំពុងធ្វើកាងារក្នុងខេត្តមណ្ឌលគិរី។ក្នុងនោះមានឈ្មោះចាប កុសល្យ ជាមេ គ៣ វរះអន្តរាគមន៍លេខ១ ឈ្មោះភោគ ចន្ធី មេបញ្ជាការរងអាវុធហត្ថខេត្តមណ្ឌលគិរី និងឈ្មោះកែវ ចិន្តា នគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី។ប្រភពបន្តថា អ្នកទាំងបី ជាអ្នកនាំមុខគេក្នុងការបញ្ជាឱ្យកាប់ឈើក្នុងដែនជម្រកសត្វព្រៃ និងជាអ្នករត់ការតាមជំនាញស្ថាប័ណ្ណរបស់គេម្នាក់ៗ ដែលកំពុងធ្វើការសព្វថ្ងៃនោះ។

សេចក្តីរាយការពីចំណុចឃាត់ស្ទាក់ចាប់ឡានឈើមួយគ្រឿងខាងលើនេះបានប្រាប់ថា ឈើដែលផ្ទុកក្នុងឡានយីឌុបនោះ ជាប្រភេទឈើសុក្រំ អារជាជ្រុង វែងៗ ផ្ទុកពេញទ្រុងឡានតែម្តង។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោកកែវ សុភគ៌ បានឱ្យដឹងនៅព្រឹកថ្ងៃដដែលនេះថា ក្រុមកាងារលោកកំពុងត្រួតពិនិត្យឈើក្នុងឡាន ថាតើមានច្បាប់ដឹកជញ្ជួនឬក៏អត់។លោកបញ្ជាក់ទៀតថារហូតមកទល់ពេលនេះ
នៅមិនទាន់ដឹងថាឈើនិងរថយន្តទាំងនោះជារបស់នណានោះទេ។

លោកចាប កុសល្យ មេ គ៣ នៃវរះអន្តរាគមន៍លេខ១ ប្រាប់តាមទូរសព្ទថា ឡានឈើនេះជារបស់លោកមែន ។ ដោយឡែកលោកភោគ ចន្ធី និងលោកកែវ ចិន្តា មិនទាន់បានសូមការបំភ្លឺនៅឡើយនាថ្ងៃដដែលនេះ។

រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីចំណាត់ការរបស់មន្ទីរបរិស្ថាននៅឡើយ។ ដោយ សាឡន

Facebook Comments
Loading...