ចោរឆក់ទៀតហើយ! ឆក់បានជាហូរហែរ តែក៏នៅរត់មិនរួចពីគុក!

0
31892

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោឆក់ម្នាក់ទៀតហើយ ទៅតុលាការដើម្បីផ្តន្ទា ទោសតាមច្បាប់ បន្ទាប់ពីទើបតែបញ្ជូន០២នាក់ទៅតុលាការកាលពីម្សិលមិញ។

ជនសង្ស័យដែលជាចោរឆក់ម្នាក់ថ្មីនេះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញស្រាវជ្រាវនិងឃាត់ខ្លួនបានកាលពីរសៀល ម៉ោង១៥និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ គឺក្រោយពេលដែលជនសង្ស័យរូបនេះ រួមជាមួយបក្ខពួក បានធ្វើសកម្មភាពឆក់កាបូប ជនបរទេស កាលពីវេលាម៉ោង០៣និង០០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។

1

តាមរយៈវិធានការជំនាញ ជនសង្ស័យព្រមសារភាពថា៖ រូបគេមានឈ្មោះ មិត្ត ភារម្យ អាយុ១៧ឆ្នាំ សព្វថ្ងៃមានបក្ខពួក ចំនួន០៨នាក់គឺឈ្មោះឈីត, ឈ្មោះជ្រុយ, ឈ្មោះមករា, ឈ្មោះសាល, ឈ្មោះទីង, ឈ្មោះទួតូច, ឈ្មោះទួធំ និងឈ្មោះណាក់ តែងធ្វើសកម្មភាពឆក់វត្ថុមានតម្លៃពីអ្នកដំណើរតាមផ្លូវជាញឹកញាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសឆក់ជនបរទេស ដោយប្រើប្រាស់ម៉ូតូ០៤គ្រឿង។ ក្នុងរយៈកាលកន្លងមក រូបខ្លួន(មិត្ត ភារម្យ) ចាំនិងដឹងមិនអស់ទេថា ក្រុមខ្លួនទាំង០៨នាក់ ធ្វើសកម្មភាពឆក់បានប៉ុន្មានដង និងនៅកន្លែងណាខ្លះ ព្រោះច្រើនពេក ហើយពេលខ្លះក៏ឆក់បានសម្រេច ខ្លះក៏ឆក់មិនបានសម្រេច ហើយពេលខ្លះក៏ចែកផ្លូវគ្នាឆក់រៀងៗខ្លួន។
តែក្នុងអំឡុងឆ្នាំ២០១៧នេះ រូបខ្លួន(មិត្ត ភារម្យ) ចាំបានថាបានចូលរួមជាមួយបក្ខពួក ឆក់ជនបរទេសបាន ១២លើកគឺ៖
-លើកទី១៖ ឆក់បានទូរស័ព្ទដៃ០១គ្រឿងម៉ាកIphone6 និងការបូបដៃមានប្រាក់២០០ដុល្លារអាមេរិក ពីជនបរទេស០៥នាក់ កំពុងដើរ នៅចំណុចមុខផ្សាររាត្រីមាត់ទន្លេ ដោយធ្វើសកម្មភាពពីរនាក់ឈ្មោះឈីត ។
-លើកទី២៖ ឆក់បានទូរស័ព្ទដៃ០១គ្រឿងម៉ាក Iphnone7 ពីជនបរទេសប្រុសម្នាក់ នៅចំណុចមុខសណ្ឋាគារកាំបូឌីយ៉ាណា ដោយធ្វើសកម្មភាពជាមួយឈ្មោះឈីត។
-លើកទី៣៖ បានធ្វើសកម្មភាពជាក្រុម ឆក់កាបូបពីជនបរទេសម្នាក់ កំពុងដើរនៅខាងលិចផ្សារទួលទំពូង តែមិនបានសម្រេច។
-លើកទី៤៖ ឆក់បានទូរស័ព្ទ០១គ្រឿងម៉ាកIphone6 ពីជនបរទេសម្នាក់កំពុងជិះកង់ នៅចំណុចខាងត្បូងវិមានឯករាជ្យ ដោយធ្វើសកម្មភាពជាមួយឈ្មោះឈីត។
-លើកទី៥៖ ឆក់បានកាបូបដៃ០១ មានប្រាក់១៦០ដុល្លារ ពីជនបរទេសម្នាក់ នៅចំណុចខាងក្រោយផ្សារ អ៊ីអន ដោយធ្វើសកម្មភាពជាមួយឈ្មោះឈីត។
-លើកទី៦៖ ឆក់បានទូរស័ព្ទ០១គ្រឿងម៉ាក Iphone6 និងកាបូបមានប្រាក់៣០០ដុល្លារ ពីជនបរទេស នៅចំណុចខាងក្រោយផ្សារអ៊ីអន ដោយធ្វើសកម្មភាពជាក្រុម។
-លើកទី៧៖ បានធ្វើសកម្មភាពឆក់កាមេរ៉ា ពីជនបរទេសកំពុងជិះរ៉ឺម៉កម៉ូតូកង់បី នៅចំណុចគល់ស្ពានខាងកើតណាហ្កា តែមិនបានសម្រេច ដោយធ្វើសកម្មភាពជាក្រុម។
-លើកទី៨៖ ឆក់បានទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPO ពីជនបរទេស នៅចំណុចម្តុំបឹងកេងកង ដោយធ្វើសកម្មភាពជាក្រុម។
-លើកទី៩៖ បានធ្វើសកម្មភាពជាក្រុម ឆក់កាបូបស្ពាយពីជនបរទេស នៅចំណុចហាងកូរ៉េ ជិតក្លឹបកំសាន្តរ៉ុក តែមិនបានសម្រេច។
-លើកទី១០៖ ឆក់បានកាបូប០១មានប្រាក់៧០០ដុល្លារ ពីជនបរទេសម្នាក់ នៅចំណុចជិតផ្សារបឹងត្របែក ដោយធ្វើសកម្មភាពជាក្រុម។
-លើកទី១១៖ បានធ្វើសកម្មភាពជាក្រុម ឆក់កាបូបជនបរទេសកំពុងដើរ នៅចំណុចម្តុំពេទ្យចិន តែមិនបានសម្រេច។
-លើកទី១២៖នៅវេលាម៉ោងប្រហែល០៣និង០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ រូបខ្លួន(មិត្ត ភារម្យ) រួមជាមួយឈ្មោះឈីត និងឈ្មោះជ្រុយ ប្រើប្រាស់ម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនជាតិថៃម្នាក់ បានសម្រេច នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ហើយព្រឹកឡើងម៉ោងប្រហែល០៦និង០០នាទីព្រឹក ទើបជួបជុំគ្នា នៅទំនប់បឹងទំពុន ក្បែរលូទឹកស្អុយ ដើម្បីបើកកាបូបចែកគ្នា ដោយក្នុងនោះមានប្រាក់ដុល្លារចំនួន ៣,០០០ដុល្លារអាមេរិក, ប្រាក់ថៃ ចំនួន៨,០០០បាត, កាក់កាស៊ីណូ ចំនួន ៣,៤០០ដុល្លារ បន្តោងខ្សែក ចំនួន០២ និងមានប៉ាស្ព័រចំនួន០២ បានធ្វើការចែកគ្នាស្មើ រួចក៏បែកគ្នា រហូតដល់ម៉ោងប្រហែល១៥ និង០០នាទី ឈ្មោះ មិត្ត ភារម្យ ក៏ត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញស្រាវជ្រាវនិងឃាត់ខ្លួនបានតែម្តង រីឯបក្ខពួកនៅសល់ សមត្ថកិច្ចកំពុងតាមប្រម៉ាញ់បន្ត។ ប្រភព៖ #PhnomPenhGRK

2

3

4

Facebook Comments
Loading...