តាមប្រភពពត័មានRTបានឲ្យដឹងថា៖ឆ្កែប្រមាណ៣០ក្បាលបានងាប់ដោយសារថប់ដង្ហើមនិងគាំងបេះដូងនៅក្នុងឧបត្តិហេតុមួយនៅប្រទេសហ្វីលីពីន។ ឆ្កែទាំងនេះបានរងកំដៅ និងថប់ដង្ហើមងាប់នៅពេលដែលគេដាក់វានៅក្នុងទ្រុងដឹកតាមរថយន្តវ៉ែនដើម្បីទៅសម្តែងនៅឯក្លឹបBeagle Fancierក្នុងទីក្រុងMarikina។
អ្នកបង្ហាត់សត្វឆ្កែ និងជាអ្នកទទួលខុសត្រូវលើរឿងនេះប្រឈមមុខនឺ ងការជាប់គុកដល់ទៅ៩០ឆ្នាំនិងពិន័យជាប្រាក់សរុប១៤៩.០០០ដូឡាអាមេរិក។គួរបញ្ចាក់ថាម្ចាស់ឆ្កែ បានយកឆ្កែទៅដាក់ក្នុងទ្រុងប្រមាណ៤០ហើយញាត់វាទៅក្នុងរថយន្តវ៉ែនមួយគ្រឿងដែលមិនសូវមាន ខ្យល់ចេញចូលហើយដឹកវាទៅក្លឹបសំដែង ដែលមិននៅឆ្ងាយប៉ុន្មានពីទីក្រុងម៉ានីល។ពេលទៅដល់ អូស ទ្រុងឆ្កែចេញមកក៏ឃើញថាមានឆ្កែប្រមាណ៣០ក្បាលបានងាប់រួចទៅហើយ ឯខ្លះទៀតកំពុត្រដរខ្យល់ ។
ជាភព្វសំណាងក្រោយការជួយសង្គ្រោះមានឆ្កែ២ទៅ៣ក្បាលដែរបានរស់រានមានជីវិត៕
Facebook Comments
Loading...