ភ្នំពេញ: សហព័ន្ធកីឡាបាល់បោះកម្ពុជាកាលពីល្ងាចថ្ងៃទី១០ធ្នូបានរៀបចំបញ្ចប់វគ្គគ្រូបង្វឹកបាល់បោះកម្រិតមូលដ្ឋានដែលមានសិក្ខាកាមចំនួន២០រូប ។
លោកកៅ កាន់ណាលីអគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជាបានឲ្យដឹងថាសិក្ខាកាមទាំង២០រូបនេះគឺ១៨រូបនៅរាជធានីភ្នំពេញ មួយរូបមកពីខេត្តកំពង់ស្ពឺ និង មួយរូបទៀតមកពីខេត្តរតនគីរី ។ វគ្គនេះបានចាប់ផ្ដើមពីថ្ងៃទី៨ និង បញ្ចប់នៅថ្ងៃទី១០ធ្នូ ។
គ្រូឧទ្ទេសក្នុងវគ្គនេះមាន៣រូបគឺអ៊ុន ចាន់ធឿន លោកសុខ តួ និង លោកអ៊ុំ សុផាណ្ណារ័ត្ន ។នេះជាវគ្គដំបូងបំផុតមួយរបស់សហព័ន្ធកីឡាបាល់បោះនៅក្នុងអាណត្តិទី៦របស់សហព័ន្ធនេះ ។វគ្គនេះសិក្សាទាំងទ្រឹស្ដី និងការអនុវត្តន៍លើទីលានផ្ទាល់តែម្ដង ។
លទ្ធផលនៃការសិក្សាមានសិក្ខាកាមចំនួន៤០ភាគរយទទួលបាននិទ្ទេសល្អ ៤០ភារយទៀតទទួបាននិទ្ទេសល្អបង្គួរ និង ២០ភាគរយទទួលបាននិទ្ទេសមធ្យម ។
Facebook Comments
Loading...