ឌុន រដ្ឋា និង សុវណ្ណឌឿន ជួបជើងខ្លាំងថៃ​ ចំនែកឯថុល មករា ជួប អ្នកប្រដាល់ម៉ុងហ្កាលី

0
21220

ភ្នំពេញ: នៅយប់ថ្ងៃទី៩វិច្ឆិកា អ្នកប្រដាល់កម្ពុជា ឌុន រដ្ឋាក្លិបអេភូថងកីឡា ដែលមានប្រវត្តិប្រកួតចំនួន១០៨ដង ឈ្នះ៧៩ដង ចាញ់២៥ដង ស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដងនោះត្រូវជួបជាមួយអ្នកប្រដាល់ថៃNathakeat Pranchumphun ក្នុងការប្រកួតខ្សែក្រវាត់។

អ្នកប្រដាល់ថៃ Nathakeat Pranchumphun រូបនេះមានប្រវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៧៤ដង ចាញ់១៩ដងស្មើពិន្ទុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១៤ដង ។

Dun-Ratha-Nathakeat [800x600]

មួយគូទៀតឡុង សុវណ្ណឌឿនក្លិបសាលវ័ន្ដកីឡាដែលមានប្រវត្តិប្រកួតចំនួន១៣៤ដង ឈ្នះ១១០ដង ចាញ់១៦ដងស្មើពិន្ទុ៨ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៤០ដងនោះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃFamangkorn Sit Pansak ។

Famangkorn Sit Pansak មានប្រវត្តិប្រកួតចំនួន១០១ដង ឈ្នះ៧៣ដង ចាញ់២២ដង ស្មើពិន្ទុ ៦ ដង និងវាយគូប្រកួតឲ្យសន្លប់១៦ដង ។
Long-Sonvandeun-Famangkorn [800x600]

ចំនែកឯ អ្នកប្រដាល់កម្ពុជាថុល មករាត្រៀមខ្លួនចាំទទួលអ្នកប្រដាល់ម៉ុងហ្កោលីSundui Batjargal ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

មករាជាអ្នកប្រដាល់មួយរូបដែលស្រួលផ្ដួលជាទីបំផុតបើគេដឹងពីចំណុចខ្សោយរបស់អ្នកប្រដាល់រូបនេះ ។ គេជាអ្នកប្រដាល់ដែលជ្រាយជើងក្រោមគេកម្រប្រកួតឈ្នះ អ្នកប្រដាល់រួមជាតិឯងណាស់តែបើប្រកួតជាមួយបរទេសគេជួបសំណាងល្អភាគច្រើនព្រោះពួកគេមិនបានដឹងពី កន្លែងជ្រាយរបស់គេ ។

មករាមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៤៩ដង ចាញ់២៦ដង ស្មើពិន្ទុ១ដង និង វាយគូប្រកួតឲ្យសន្លប់បាន១៦ ដង ។ ចំពោះអ្នកប្រដាល់ម៉ុងហ្គោលី Sundui Batjargal វិញគេមានប្រវត្តិប្រកួតចំនួន១៣ដងឈ្នះ៨ដង ចាញ់៥ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន ២ ដង ។

សម្រាប់ការប្រកួតនេះទោះបីពេលខ្លះគេនិយាយថាចំនួនប្រកួតវាគ្រាន់តែជាតួរលេខក៏ពិតមែនតែបើនិយាយពីបទពិសោធន៍ក៏អ្នកប្រកួតច្រើនគេគ្រាន់បើជាង ។នរណាក៏ជឿថាថុល មករានឹងស៊ីអ្នកប្រដាល់ជនជាតិម៉ុងហ្គោលី Sundui Batjargal នេះផុយដែរ ។

Thol-Makara-Sundui-Batjargal [800x600]

Facebook Comments
Loading...