កំពង់ឆ្នាំង៖ សមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំងបានធ្វើការបង្ហាញមុខក្រុមជនសង្សយ័ចែលចាយនិងប្រើប្រាស់ក្រឿងញៀនរួមនិងវត្ថុតាងសមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំងបានធ្វើការបង្ហាញមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀនប្រុសស្រីចំនួន២២នាក់និងថ្នាំញៀន៦១កញ្ចប់បន្ទាប់ពីធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់កន្លងមកនៅតាមបណ្តាលក្រុងនិងស្រុកទាំង៣ក្នុងខេត្តកំពង់ឆ្នាំង ។
ការបង្ហាញមុខក្រុមជនសង្សយ័ចែលចាយនិងប្រើប្រាស់គ្រឿងញៀនជាសាធារណះខាងលើនេះត្រូវបានគេមើលឃើញជារឿងដែលកម្រដោយសមត្ថកិច្ចហើយនេះក៍ជាលើកទី២ផម៉ងដែរ ។ ការដាក់បង្ហាញមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀននេះបានធ្វើឡើងនៅថ្ងៃទី៦ធ្នូ២០១៧ក្នុងបរិវេណស្នងការនគបាលខេត្តកំពង់ឆ្នាំង ។
យោងតាមរបាយការពីសមត្ថកិច្ចនគបាលការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំងបានអោយដឹងថាក្រុមជនសង្សយ័ចែកចាយនិងប្រើប្រាស់គ្រឿងញៀនទាំង២២នាក់ខាងលើនេះសមត្ថកិច្ចបានបើកិច្ចប្រតិបត្តិការការរយះពេលពីថ្ងៃ២ថ្ងៃដោយគិតចាបើពីថ្ងៃទី៤រហូតដល់ថ្ងៃទី៥ធ្នូ២០១៧ម្សិលមិញនៅក្នុងស្រុកទឹកផុសនិងស្រុករលាប្អៀនិងក្រុងកំពង់ឆ្នាំង ។ នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចសមត្ថកិច្ចដកហូតបានថ្នាំញៀន ៦១កញ្ចប់ធំនិងតូច ដាវ៤ ជញ្ជីងថ្លឹងថ្នាំ២ ម៉ូតូ១០គ្រឿង រួមនិងឧបករណ៍ដែលបំរើដល់ការជកមួយចំនួនផងដែរ ។
សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបខាងលើបានងោយដឹងបន្ថែមទៀតថាក្រុមជនសង្សយ័ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានទាំង២២នាក់ខាងលើនេះគឺជាមុខសញ្ញាសកម្មក្នុងការចែកចាយនិងជួញដូរនៅក្នុងខេត្តកំពង់ឆ្នាំងដែលក្រុមនេះធ្វើសកម្មភាពស្ទើគ្រប់ស្រុកក្រុងក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។ ក្រោយពេលធ្វើការបង្ហាញមុខជនសង្កសយ័ទាំង២២នាក់រួមនិងវត្ថុតាងសមត្ថកិច្ចគ្រោងនិងបញ្ជូនទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធីនៅថ្ងៃនេះផងដែរ ។ ជាវុត្ថា កំពង់ឆ្នាំង