អាមេរិកទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល

0
4091

យោងតាមមន្ត្រីជាន់ខ្ពស់របស់អាមេរិកបានឲ្យដឹងថា លោកប្រធានាធិបតីដូណាល់ត្រាំនឹងប្រកាសទទួលស្គាល់ទីក្រុងJerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលហើយ។លោកត្រាំក៏បានយល់ព្រមផ្លាស់ប្តូរ ស្ថានឯកអគ្គរដ្ឋទូតអាមេរិកពីទីក្រុងតែលអាវីវទៅកាន់ទីក្រុងJerusalemផងដែរ។

អ៊ីស្រាអែលបានស្វាគមន៍យ៉ាងខ្លាំងចំពោះជំហអាមេរិក ប៉ុន្តែប្រជាជនប៉ាឡេស្ទីននិងមេដឹកនាំអារ៉ាប់មានការខឹងសម្បារយ៉ាងខ្លាំង ដោយចោទអាមេរិកថា ការសម្រេចចិត្តនេះនឹងធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់ដំណើរការស្វែងរកសន្តិភាពនៅមជ្ឈិមបូព៌ា។

មេដឹកនាំអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកបាននិយាយថា វានឹងធ្វើឲ្យមានការបែកបាក់ក្នុងចំណោម បណ្តាប្រទេសមូស្លឹមហើយ។ កន្លងមកអ៊ីស្រាអែលតែងតែចាត់ទុកថា Jerusalemគឺជារដ្ឋធានីរបស់ខ្លួន ចំណែកប៉ាឡេស្ទីនបានចាត់ទុកភាគខាងកើតទីក្រុងJerusalemថាជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីននាពេល អនាគតដែរ៕

171203231146-jerusalem-significance-lee-pkg-super-169

Facebook Comments
Loading...