តុលាការខេត្តកណ្តាលសម្រេចឃំុខ្លួនបណ្តោះអាសន្នម្ចាស់សង្វៀនបញ្ចល់មាន់នៅស្រុកល្វាឯម

0
7956

ខេត្តកណ្តាល៖នៅថ្ងៃទី០៥ខែឆ្នូ ឆ្នាំ២០១៧នេះតុលាការខេត្តកណ្តាលត្រូវបានសម្រេចឃំុខ្លួនបណ្តោះអាសន្នជាម្ចាស់សង្វៀនបញ្ចល់មាន់ ឈ្មោះ ថៃ ផានីហៅម៉ាប់អូស្រ្តាលី រស់នៅភូមិខ្សាច់ឃំុអរិយក្សត្រស្រុកល្វាឯមខេត្តកណ្តាលដែលកម្លាំងនគរបាលខេត្តកណ្តាលបានចុះបង្គ្រាបដឹកនាំផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ទោអ៊ាវចំរើនស្នងការខេត្តនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា រង កាលពីរសៀលថ្ងៃទី០៤ខែឆ្នូ ឆ្នាំ២០១៧។

នៅក្នុងអំឡុងបើកប្រតិបត្តិការបង្គ្រាបសង្វៀនបញ្ចល់មាន់ដ៍ធំនោះនិងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យក្រុមញៀនល្បែងសុីបញ្ចល់មាន់ចំនួន១៧៥នាក់,រថយត្តន៦១គ្រឿង,ម៉ូតូចំនួន១៣៨គ្រឿងនិងមាន់ជល់ចំនួន២២៣ក្បាលនិងឧបករណ៍សម្ភារៈសម្រាប់បញ្ចល់មាន់មួយចំនួនដោយឡែករោងសង្វៀនបញ្ចល់មាន់ត្រូវបានវាយកំទេចចោលទាំងស្រុង។

តាមប្រភពពីមន្ត្រីតុលាការបានឱ្យដឹងថា៖អ្នកញៀនល្បែងសុីសងបញ្ចល់មាន់ចំនួន៦៤នាក់ត្រូវលោកសាយ សម្ផស្សសេរីចៅក្រមជំនំុជម្រះនៃសាលាដំបូងខេត្តកណ្តាលនៅព្រលប់ថ្ងៃទី០៥ខែឆ្នូ ឆ្នាំ២០១៧នេះប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារមួយខែតែទោសនេះព្យួរហើយដោះលែងឱ្យមានសេរីភាពឡើងវិញតាមមាត្រា៤ច្បាប់ស្តីពីង្គ្រាបល្បែងសុីសង។

IMG-20171206-WA0002

IMG-20171206-WA0001

IMG-20171206-WA0003

Facebook Comments
Loading...