អតីតខ្សែការពាររបស់ក្លឹប Chelsea គឺកីឡាករ Ashley Cole សង្ឃឹមថានឹងបន្តរួមរស់ជាមួយក្លឹបអាមេរិច LA Galaxy មួយរដូវកាលទៀត មុខពេលដែលគេពិចារណានឹងចាកចេញពីសង្គ្រាមវាលស្មៅ ព្រោះសព្វថ្ងៃនេះ Cole មានអាយុ37ឆ្នាំទៅហើយ។
Ashley Cole បាននិយាយថា “ខ្ញុំកំពុងពិភាក្សាជាមួយក្លឹបLAហើយ យ៉ាងយូរ មួយ ឬពីរសប្តាហ៍ទៀត នឹងដឹងថា ខ្ញុំបន្តនៅជាមួយ LA ឬក៏ចាកចេញ??” ព្រោះពេលនេះ ខ្ញុំអាចលេងបាន ទោះអាយុខ្ញុំរាងច្រើនតិចក៏ដោយ។
Cole បានចូលរួមជាមួយ LA Galaxy តាំងពីឆ្នាំ2015 ដោយបានបង្ហាញពីខ្លួនលើទីលាន 55ដងអោយក្លឹប៕
Facebook Comments
Loading...