ភ្នំពេញ៖ ប្រធានតុលាការ លោក ហុក វ៉ាន់ធីណា បានចេញដីកាឃុំខ្លួន ម្ចាស់សង្វៀនជល់មាន់ដ៏ធំ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ឈ្មោះ ម៉ាប់ ដែលជាកូនប្រសារបស់លោក ហ៊ុន សាន ដាក់ពន្ធនាគារហើយ ខណៈអ្នកពាក់ព័ន្ធទាំង៦៤នាក់ កំពុងស្ថិតក្នុងសវនាការនៅឡើយ។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងបន្ទាប់សមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃនេះ។
តាមតួលេខចុងក្រោយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធក្នុងរវង់ប្រតិបត្តិការចុះបង្ក្រាបកាលពីម្សិលមិញនោះ មានចំនួន៦៤នាក់ ខណៈដំបូងមនុស្សជាង១៥០នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ប៉ុន្តែខ្លះជាជាងសំណង់ ក៏អនុញ្ញាតឲ្យត្រឡប់ទៅវិញ។ សម្រាប់វត្ថុតាងដែលត្រូវបានរឹបអូសវិញ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា រថយន្តមានចំនួនជិត៦០គ្រឿង ម៉ូតូជាង១០០គ្រឿង ព្រមទាំងមាន់ជល់ជាង១០០ក្បាល។
Facebook Comments
Loading...