កងរាជអាវុធហត្ថខេត្តកណ្តាលបានចុះបង្គ្រាបសង្វៀនបញ្ចល់មាន់ដ៍ធំមួយនៅក្នុងស្រុកល្វាឯម

0
4096

(កណ្តាល)៖ ឯកឧត្តមឧត្តមសេនីយ៏ទោអ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងចុះបង្គ្រាបសង្វៀនបញ្ចល់មានដ៍ធំនិងដុះស្លែនៅវេលាម៉ោង១៤រសៀលថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្តាល ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដោយមានការចូលរួមពីកងកម្លាំងអាវុធហត្ថខេត្តកណ្តាល(ដឹកនាំដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន) មេបញ្ចាកររងកងរាជអាវុធហត្ថខេត្តនិងអាជ្ញាធរមូលដ្ឋាន បានប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់ នៅភូមិខ្សាច់ឃុំអរិយក្សត្រស្រុកល្វាឯមខេត្តកណ្តាល។

បើតាមសមត្ថកិច្ចឱ្យដឹងថា៖ ឃាត់ជនសង្សយ័ ១៧៥នាក់ ដកហូតវត្ថុតាងរថយន្ដ៦១គ្រឿង និងម៉ូតូជាង១៣៨គ្រឿង មាន់ ជល់ជាង២២៣ ក្បាល និងសម្ភារៈមួយចំនួនទៀត។ ចំពោះសង្វៀនត្រូវកំទេចចោលទាំងស្រុង ។

បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាងបាន កម្លាំងជំនាញកំពុងយកទៅថែរក្សាទុកដើម្បីបន្តនិងធ្វើទៅតាមនីតិវិធីច្បាប់។ ដោយ ៖សុីដ្ឋា

IMG-20171205-WA0000

Facebook Comments
Loading...