ក្រុមហ៊ុនអាកាសចរCathay Pacificបានប្រកាសទៅកាន់ទីភ្នាក់ងារសារព៍តមានBBCថាអ្នកបើកយន្ត ហោះក្រុមហ៊ុនរបស់ខ្លួនគឺជាសាក្សីផ្ទាល់ភ្នែកនូវអ្វីដែលពួកគេសង្ស័យថាជាគ្រាប់មីស៊ីលរបស់កូរ៉េខាង ជើងដែលហោះក្នុងទីលំហអាកាស។
ពួកគេបានបន្ថែមទៀតថាកាលពីថ្ងៃ២៩ខែវិច្ឆិកាដែលជាថ្ងៃកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនោះពួកគេក៏មិនបានប្តូរផ្លូវហោះហើរដែរ។ទីក្រុងព្យុងយ៉ាងបាន អះអាងថា មីស៊ីលនេះមានកម្លាំងខ្លាំងលើសលប់ ជាងមីស៊ីលដែលបាញ់សាកល្បងកាលពីលើកមុនៗ។
វាកាន់តែគ្រោះថ្នាក់ណាស់ទៅទៀតគឺ រៀងរាល់ការបាញ់សាកល្បងមីស៊ីលម្តងៗកូរ៉េខាងជើងមិនដែល ធ្វើការជូនដំណឹងជាមុន ដើម្បីឲ្យយន្តហោះប្តូរផ្លូវហោះហើរនោះទេ។គួរបញ្ជាក់ថាពីឡុតដែលឃើញមីស៊ី លហោះនោះ គឺពួកគេកំពុងបញ្ជាយន្តហោះCathay Pacific Airlineពីទីក្រុងសេអ៊ូលឆ្ពោះទៅសហ រដ្ឋអាមេរិក៕
Facebook Comments
Loading...