កាលពីពេលថ្មីៗនេះអ្នកស្រីBrigitte Nielsenដែលជាអតីតភរិយារបស់កំពូលតារាហូលីវូដដ៏ ល្បីល្បាញនាទសវត្សន៍ឆ្នាំ១៩៩០ លោកSylvester Stalloneដែលនៅប្រទេសកម្ពុជាយើងតែងនិយមហៅថា រ៉ាំបូ បានចេញមុខមកអះអាងថា សូមកុំចោទប្រកាន់គាត់។
គាត់មិនបានរួមភេទ ជាមួយកុមារអាយុ១៦ឆ្នាំដូចការចោទប្រកាន់របស់អ្នករាល់គ្នានោះទេ ពីព្រោះកាលណោះ ពេលកំពុងថតកុនគឺខ្ញុំនៅជាប់ជាមួយគាត់រហូត។
ថ្មីៗនេះកាសែតDaily Mailបានផ្សាយអត្ថបទមួយដោយបង្ហាញថា Stalloneបានជួបជាមួយក្មេងស្រីម្នាក់អាយុ១៦ឆ្នាំ ក្នុងទីក្រុងឡាវេហ្កាសកាលពីឆ្នាំ១៩៨៦ ហើយបានណាត់នាងឡើងសណ្ឋាគារHiltonដែលនៅទីនោះគាត់បានចាប់បង្ខំនាងឲ្យធ្វើអូរ៉ាល់សិចជាមួយគាត់ ហើយបន្ទាប់មកបានអនុញ្ញាតឲ្យអង្គរក្សគាត់ ចាប់រំលោភនាងថែមទៀត។
បើតាមកាសែតនេះបានឲ្យដឹងថា ពេលនោះ Stalloneកំពុងថត រឿងOver the Topនៅទីក្រុងឡាវេហ្កាសដោយមានប្រពន្ធគាត់តាមជាប់ទៅជាមួយ៕
Facebook Comments
Loading...