គ្រាន់តែចង់បានទម្រង់មុខដូចAngelina Jolie ហេតុអ្វីហ៊ានធ្វើអំពើឆ្កួតៗបែបនេះ?

0
16872

ស្ត្រីជនជាតិអ៊ីរ៉ងម្នាក់អាយុ២២ឆ្នាំឈ្មោះSahar Tabarរស់នៅក្នុងទីក្រុងតេអេរ៉ង់បានបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមបណ្តាញសង្គមក្រោយពីនាងបានបង្ហោះរូបភាពរបស់ នាងជាច្រើនសន្លឹក ហើយប្រកាសថាដោយសារតែចង់បានទម្រង់មុខដូចតារាសម្តែងហូលីវូដនាងAngelina Jolieនាងក៏បានទៅធ្វើការវះកាត់ដល់ទៅ៥០សិបដង ។

image

ឥឡូវនេះបំណង នាងបានសម្រេចហើយ។ ព៍ត័មាននេះបានបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមមណ្តាញអ៊ីនធើណែត។នាងSaharថែមទាំងនិយាយទៀតថា នាងបានសម្រកទម្ងន់អស់៤០គីឡូ ក្រាមដើម្បីមើលទៅឲ្យឃើញរាងស្វែលដូចJolieបេះបិទតែម្តង។ គួរឲ្យសោកស្តាយណាស់អំពើឆ្កួតៗរបស់នាងមិនទទួលបានការកោតសរសើរទេ។

គេចំអកនិងរិះគន់នាងយ៉ាងខ្លាំង។ អ្នកខ្លះបាននិយាយថារូបរាងនាងAngelina Jolieថ្មីនេះដូចគ្នាបេះបិទទៅនឹងកូនក្រមុំបិសាច។អ្នកខ្លះទៀតបង្អាប់ថាដូចទោច ខ្លះថាដូចប្រេតស៊ីខ្មោចខ្លះទៀតតិះដៀលនាងថាជាមនុ ស្សដែលល្ងង់ខ្លៅហួសនិយាយតែម្តង។ប៉ុន្តែអ្នកអត្ថាធិប្បាយរបស់ទូរទស្សន៍RTសម្តែងការសង្ស័យថាជារូបច្នៃប្រឌិតទៅវិញ៕

image

image

image

image

Facebook Comments
Loading...