ស្នងការខេត្តមណ្ឌលគិរី បញ្ចេញកណ្តាប់ដៃដែករិតបន្តឹងការចរាចរណ៌ឈើខុសច្បាប់

0
24014

 

មណ្ឌលគិរីៈ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកអ៊ុក សំណាង បញ្ចេញកណ្តាប់ដៃដែកទប់ស្កាត់ការចរាចរណ៌ឈើខុសច្បាប់ដែលក្រុមពួកឈ្មួញដឹកជញ្ជួនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមា ។ បន្ទាប់ពីស្នងការខេត្តចាត់វិធានការក្តៅទប់ស្កាត់បទល្មើសឈើនាពេលនេះ គេសង្កេតឃើញនៅស្រុកកែវសីមាហាក់ស្ងប់ស្ងាត់ស្ទើរតែទាំងស្រុង។

តាមសេចក្តីរាយករណ៌ពីបូលិសខេត្តមណ្ឌលគីរីបានឲ្យដឹងថាសកម្មភាពទប់ស្កាត់នោះមានដូចជាការដាក់ពង្រាយកម្លាំងនគរបាលវរៈកាពារព្រំដែន៦២១ ឱ្យប្រចាំការតាមខ្សែរក្រវាត់ព្រំដែនក្នុងស្រុកកែវសីមា ការប្រើកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តសហការជាមួយប៉ុស្តិរដ្ឋបាលនិងអធិការដ្ឋាន ចលត៌កម្លាំងលើបណ្តោយផ្លូវជាតិលេខ៧៦ចាប់ពីមុខអធិការដ្ឋានរហូតដល់ព្រំប្រទល់ខេត្តក្រចេះជាដើម។

ការដែលលោកស្នងការបញ្ចេញកណ្តាប់ដៃដែកនាពេលនេះ បានធ្វើឱ្យឈ្មួញរកសុីឈើខុសច្បាប់ ផ្អាកដំណើរការស្ទើរតែទាំងស្រុងក្នុងស្រុកកែវសីមាដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាមនោះ។ ប៉ុន្តែភាពស្ងប់ស្ងាត់នៃការរឹតបន្តឹងក្នុងស្រុកកែវសីមានេះ មិនបានធ្វើឱ្យ ក្រុងសែនមនោរម្យ ,ស្រុកកោះញែកនិង ស្រុកពេជ្រាដា ស្ងប់ស្ងាត់នោះទេ ។ មានន័យថានៅតែមានការចរាចរណ៍ឈើចេញទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ស្រុកអូរាំងនិងច្រកប៉ុស្តិ០៧ក្នុងស្រុកពេជ្រាដា យ៉ាងសកម្មដដែល ។ដោយឡែកសម្រាប់ការដឹក

សូមបញ្ជាក់ថា សកម្មភាពដឹកជញ្ជួនឈើចេញពីស្រុកកោះញែកនាពេលនេះ គឺដឹកជញ្ជួនមកស្រុកពេជ្រាដានិងស្រុកអូរាំងដើម្បីបន្តទៅប្រទេសវៀតណាម ។

ក្នុងកិច្ចប្រតិបត្តិការណ៌បង្ក្រាបបទល្មើសឈើខុសច្បាប់ពីសំណាក់លោកស្នងការខេត្តមណ្ឌលគីរី ប្រជាពលរដ្ឋក្នុងខេត្តមួយនេះរំពឹងថាការបង្ក្រាបនោះនិងមានប្រសិទ្ធិភាព ហើយបន្តអនុវត្តនៅទូទាំងខេត្តដូចភ្លៀងរលឹម ។ ដោយៈមុតឡន

2017-12-01-PHOTO-00000294

2017-12-01-PHOTO-00000293

Facebook Comments
Loading...