ការស្លាប់របស់លោកSlobodan Praljakអាយុ៧២ឆ្នាំនៅក្នុងពេលដែលតុលាការកំពុងតែដំណើរការរឿងក្តីគឺជាករណីកម្រណាស់។ មានសំណួរជាច្រើនបានចោទសួរឡើងថា៖ តើអ្នកទោសលំដាប់អន្តរជាតិនេះបានថ្នាំពុលមកពីណា?គាត់យកថ្នាំពុលដាក់តាមខ្លួនចូលមកក្នុង តុលាការដែលមានការយាមកាមយ៉ាងតឹងតែងនេះតាមវីធីណាទៅ?តើអ្វីជាចេត្តនាពិតប្រាកដនៅក្នុងរឿងនេះ?….យើងពិនិត្យសាច់រឿងទៅមើល ។
ពេលនោះតុលាការបានចាប់អានសាលក្រម លោកSlobodanដែលឈរស្តាប់សាលក្រមបានងាកខ្លួនទៅម្ខាងដោយងាកក្បាលទៅក្រោយ ហើយគេឃើញក្នុងដៃគាត់មានកាន់កូនដបមួយតូចរួចលើកបង្អកចូលទៅក្នុង មាត់… នោះគឺថ្នាំពុល។ ដោយតាំងស្មារតីបានយ៉ាងនឹងនរគាត់បានស្រែកខ្លាំងៗថា៖ខ្ញុំផឹក ថ្នាំពុលហើយ។
លោកប្រធានអង្គជំនុំជម្រះបានស្រែកកាត់ថា៖ យើងផ្អាកសិនៗ។កុំយកចេញ ដបថ្នាំដែលគាត់ផឹក។រក្សាវាទុកៗ។រថយន្តសង្គ្រោះបានមកដឹកគាត់ទៅកាន់មន្ទីពេទ្យហើយ គាត់ក៏ស្លាប់ទៅ ។លោកSlobodanគឺជាអគ្គមេបញ្ជាការកងទ័ពក្រូអាត-បូស្នីក្នុងសង្គ្រាមនៅ អតីតយូហ្គោស្លាវីក្នុងអំឡុងពាក់កណ្តាលទសវត្សន៍ឆ្នាំ១៩៩០ដែលទទួលរងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដោយសារការសម្លាប់រង្គាលនៅក្នុងសង្គ្រាមនោះ៕