ការប្រកួតកីឡាបុរាណសម័យជើងឯកជាតិ ឆ្នាំ២០១៧ ត្រូវបានបញ្ចប់ហើយ

0
46326

ភ្នំពេញ:ការប្រកួតចំបា់ជើងឯកជាតិឆ្នាំ២០១៧ដែលរៀបចំនៅខេត្តកំពង់ឆ្នាំងនោះបានបញ្ចប់ហើយកាលពីពេលថ្មីៗនេះ ។នេះជាការប្រកួតទាំងចំបាប់បូរាណនិងចំបាប់សម័យ។

ការប្រកួតកីឡាចំបាប់ បុរាណ-សម័យ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៧នេះ ក្លឹប ភ្នំពេញ ទទួលបានចំណាត់លេខ១ ដោយឈ្នះមេដាយសរុប ១៥គ្រឿង មាស៧ ប្រាក់៥ និងសំរិទ្ធ៣ លេខ២សមាគមកីឡាចំបាប់ក្រសួងមហាផ្ទៃ និងលេខ៣ សមាគមកីឡាចំបាប់បារមីម៉ឺនឯក ខេត្តកណ្តាល ។

លោកធិន វិចិត្រអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបាននិយាយថា នេះជាលើកដំបូងហើយដែលការប្រកួតជើងឯកជាតិត្រូវបានរៀបចំតាមខេត្តបែបនេះ។ មិនតែលោកអគ្គលេខាធិការបញ្ជាក់ទៀតថា នេះជាការបំផុសមួយដើម្បីឲ្យសមាគមក្លិបតាមបណ្ដាខេត្តចូលរួមអភិវឌ្ឍន៍កីឡាចំបាប់ដោយបបួលគ្នាលេងទាំងចំបាប់បូរាណទាំងសម័យដើម្បីឈានទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិ ដើម្បីមេដាយជូនជាតិ ។

លោកក៏ចាត់ទុកថានេះក៏ជាយុទ្ធសាស្រ្តមួយរបស់សហព័ន្ធក្នុងការស្វែងរកយុវជនវ័យក្មេងដែលមានសមត្ថភាព យកមកធ្វើការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ក្នុងខណៈដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។

24135267_1540365736050651_1982229047_n

24135295_1540365766050648_315761580_n

24135578_1540365769383981_279501783_n

Facebook Comments
Loading...